Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន សម្រេចឲ្យមានច្បាប់ផ្តល់អភ័យឯកសិទ្ធិអស់មួយជីវិតដល់អតីតប្រធានាធិបតី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលផ្តល់ឲ្យអតីតប្រធានាធិបតីរុស្ស៊ីនូវអភ័យឯកសិទ្ធិគេចផុតពីការកាត់ទោស និងអនុញ្ញាតឲ្យពួកគេក្លាយជាសមាជិកព្រឹទ្ធសភាអស់មួយជីវិតនៅសភាជាន់ខ្ពស់ នៅពេលពួកគេចាកចេញពីវិមានក្រឹមឡាំង ។

ច្បាប់ថ្មីនេះអនុវត្តតាមកំណែទម្រង់ប្រព័ន្ធនយោបាយរបស់រុស្ស៊ីដែលផ្តួចផ្តើមដោយលោក ពូទីន នៅឆ្នាំនេះ ។ ក្នុងចំណោមសេចក្ដីស្នើច្បាប់ផ្សេងទៀត ច្បាប់នេះក៏អនុញ្ញាតឲ្យលោក ពូទីន ឈរឈ្មោះសម្រាប់អាណត្តិរយៈពេល ៦ ឆ្នាំទៀតនៅវិមានក្រឹមឡាំងផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់នេះគឺជាផ្នែកមួយនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅរដូវក្តៅនេះនៅក្នុងការបោះឆ្នោតទូទាំងប្រទេសដែលអនុញ្ញាតឲ្យលោក ពូទីន នៅតែបន្តធ្វើជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០៣៦ ខណៈដែលលោកនឹងត្រូវចុះចេញពីតំណែងនៅឆ្នាំ ២០២៤ ។

ទន្ទឹមនោះកំណែទម្រង់នេះក៏កំពុងត្រូវបានវិភាគដើម្បីដឹងអំពីអ្វីដែលលោក ពូទីន វ័យ ៦៨ ឆ្នាំអាចនឹងធ្វើនៅចុងបញ្ចប់នៃអាណត្តិបច្ចុប្បន្នរបស់លោកដែលជាអាណត្តិជាប់ៗគ្នាលើកទី ២ និងជាលើកទី ៤ របស់លោក ។

បន្ថែមពីនេះអតីតប្រធានាធិបតីទាំងអស់សុទ្ធតែមានសិទ្ធិរួចផុតពីការចោទប្រកាន់ពីបទឧក្រិដ្ឋដែលបានប្រព្រឹត្តក្នុងពេលកាន់តំណែង ប៉ុន្តែច្បាប់ថ្មីនេះផ្តល់អភ័យឯកសិទ្ធិពេញមួយជីវិត ហើយពួកគេមិនអាចត្រូវបានចាប់ខ្លួន ការឆែកឆេរ ការសួរចម្លើយ ឬការចោទប្រកាន់ណាមួយនោះទេ ខណៈច្បាប់ថ្មីនេះក៏ធ្វើឲ្យមានការលំបាកក្នុងការដកអភ័យឯកសិទ្ធិរបស់អតីតប្រធានាធិបតីផងដែរ ។

ចំណែកច្បាប់មួយទៀតដែលចុះហត្ថលេខាដោយលោក ពូទីន គឺអនុញ្ញាតឲ្យប្រធានាធិបតីតែងតាំងសមាជិកព្រឹទ្ធសភារហូតទៅ ៣០ រូបសម្រាប់តំណែងសភាជាន់ខ្ពស់ ឬក្រុមប្រឹក្សាសហព័ន្ធរបស់រុស្ស៊ី ។

ការចុះហត្ថលេខានេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំប្រឆាំងលោក Alexey Navalny បាននិយាយថា គាត់បានទូរស័ព្ទទៅភ្នាក់ងារសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)  ហើយបានបញ្ឆោតឲ្យទីភ្នាក់ងារនេះសារភាពពីការព្យាយាមសម្លាប់គាត់ដោយការបំពុលកាលពីសីហា ខណៈដែលក្រោយមកវិមានក្រឹមឡាំងបានបដិសេធរឿងខាងលើនេះថាមិនពិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ច្បាប់ថ្មីរបស់រុស្ស៊ី៖ មួយជីវិតនេះ ពូទីន ធ្វើអ្វីក៏គ្មានទោសដែរ

ចុចអាន ៖ ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម