ព័ត៌មានអន្ដរជាតិ
លោក Biden លើកឡើង ករណីឃាតកម្មអ្នកកាសែត Khashoggi ជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកបានលើកឡើងពីករណីឃាតកម្មអ្នកកាសែត Jamal Khashoggi ក្នុងអំឡុងពេលជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman។
លោក Biden បានធ្វើទស្សនកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីកសាងទំនាក់ទំនងឡើងវិញ ទោះធ្លាប់ប្តេជ្ញា ដាក់ប្រទេសនេះឲ្យក្លាយជារដ្ឋឯកោ ដោយសារកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួនក៏ដោយ។
លោកនិយាយថា លោកបានបញ្ជាក់ច្បាស់ៗថា ការសម្លាប់នៅឆ្នាំ២០១៨ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់លោកនិងសហរដ្ឋអាមេរិក។ ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាផ្សេងទៀត។
ដំណើរទស្សនកិច្ចរបស់លោក Biden ត្រូវបានគេរិះគន់ថា ជាការទទួលស្គាល់ពេញសិទ្ធិចំពោះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បន្ទាប់ពីឃាតកម្មលើអ្នកកាសែតប្រឆាំងអារ៉ាប៊ីសាអូឌីតលោក Khashoggi កាលពីខែតុលា ឆ្នាំ ២០១៨ នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។
ព្រះអង្គម្ចាស់ Mohammed bin Salman ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ចោទប្រកាន់ថា បើកផ្លូវឲ្យធ្វើឃាត។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់តែងតែបដិសេធការចោទប្រកាន់ ហើយព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានស្តីបន្ទោសទៅទីភ្នាក់ងារអារ៉ាប៊ីសាអូឌីតទុច្ចរិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា