Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ

បានផុស

នៅ

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែតាមប្រពៃណីរបស់ជនជាតិខ្មែរបានធ្វើឡើងនៅតំបន់ដីសណ្ដទន្លេមេគង្គខេត្ត Tra Vinh កាលពីយប់ថ្ងៃអាទិត្យទី២៥ខែតុលា។

ដើម្បីអបអរសាទរពិធីនេះដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ សកម្មភាពជាច្រើនត្រូវបានធ្វើឡើងរួមមានដូចជាការបង្ហាញវប្បធម៌និងទេសចរណ៍ ការតាំងពិព័រណ៍ស្តីពីទេសចរណ៍តំបន់ដីសណ្ដទន្លេមេគង្គ ពិព័រណ៍ផលិតផលកសិកម្ម ការប្រឡងបង្ហាញម៉ូដសម្លៀកបំពាក់បែបខ្មែររួមជាមួយសកម្មភាពកីឡាប្រពៃណីផ្សេងៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តលោក Duong Hoang Sum បាននិយាយថា ក្រៅពីការជួយអភិរក្សនិងផ្សព្វផ្សាយវប្បធម៌របស់ប្រជាជនខ្មែរ ព្រឹត្តិការណ៍ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី៣១ខែតុលានេះក៏ជាឱកាសមួយដើម្បីបង្ហាញដល់ប្រជាជនក្នុងតំបន់និងសក្តានុពលទេសចរណ៍ដល់ភ្ញៀវទេសចរ លើកកម្ពស់ការតភ្ជាប់វិស័យទេសចរណ៍របស់ខេត្តនេះជាមួយបណ្តាមូលដ្ឋានផ្សេងទៀតនិងទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ផងដែរ។

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗទាំងបីដូចជាបុណ្យភ្ជុំបិណ្ឌនិងចូលឆ្នាំថ្មីដែលប្រជាជនខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យទាំងនេះច្រើនតែកើតឡើងក្នុងអំឡុងពេលព្រះចន្ទពេញវង់នៃរដូវនីមួយៗ។

ប្រជាជនខ្មែរជឿថា ព្រះចន្ទគឺជាព្រះដែលគ្រប់គ្រងអាកាសធាតុនិងដំណាំ។ ប្រជាជនខ្មែរបានអរគុណដល់ព្រះចន្ទដែលផ្តល់ឲ្យពួកគេនូវអាកាសធាតុល្អនិងការប្រមូលផលដំណាំសមប្រកបហើយបួងសួងឲ្យដំណាំរបស់ពួកគេទទួលបានផលច្រើននៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ខេត្ត Tra Vinh មានប្រជាជនខ្មែររស់នៅជិត៣៣០,០០០នាក់ដែលស្មើនឹង៣១ភាគរយនៃប្រជាជនរបស់ខេត្តនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Vietnam Plus

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣៦ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម