ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ ឆ្មក់ចូលប្រភពលក់អាវុធតាមអនឡាញ ២ កន្លែង ដកហូតកាំភ្លើងជាង ២,៣០០ ដើម
ប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតថៃបានឆ្មក់ចូលឆែកឆេរទីតាំងជួញដូរអាវុធខុសច្បាប់ចំនួន ២ កន្លែងដែលផ្សព្វផ្សាយលក់អាវុធតាមអនឡាញ ដោយរឹបអូសបានអាវុធជាង ២,៣០០ ដើម និងគ្រាប់រំសេវរាប់សែនគ្រាប់ ខណៈវត្ថុតាងមួយចំនួនទៀតក៏បញ្ជូនបានទៅកាន់ផ្នែកជំនាញ និងពង្រីកការស៊ើបអង្កេតបន្តផងដែរ ។

លោកឧត្តមសេនីយ៍ទោ Kornchai Klailueng អគ្គស្នងការរងនគរបាលជាតិថៃទទួលបន្ទុកផ្នែកបច្ចេកវិទ្យាអ៊ីនធឺណិតបានប្រាប់សន្និសិទកាសែតថា លទ្ធផលប្រតិបត្តិការឆែកឆេរប្រភពជួញដូរអាវុធខុសច្បាប់ចំនួន ២ កន្លែងតាមរយៈអនឡាញនេះ ប៉ូលិសបានរកឃើញទីតាំងទី ១ គឺនៅហាងលក់ទំនិញមួយស្ថិតនៅផ្លូវរតនាក្រុងបាងកក ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើង ចំនួន ១,៨៦៥ ដើម និងគ្រាប់រំសេវចំនួន ៨២,៤៥០ គ្រាប់ ឧបករណ៍ទប់សម្លេងកាំភ្លើងចំនួន ៣១ ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ចំណែកទីតាំងទី ២ គឺនៅភូមិសាស្ត្រម្តុំផ្លូវរ៉ាមខាំហេងក្រុងបាងកក ដោយរឹបអូសបានវត្ថុតាងរួមមាន កាំភ្លើងខ្យល់សម្ពាធខ្លាំងលេខ ១ និងលេខ ២ ចំនួន ១៤២ ដើម រួមជាមួយនឹងកាំភ្លើងខ្លីចំនួន ២៣៨ ដើម, គ្រាប់កាំភ្លើងខ្យល់លេខ ១ និងលេខ ២ សរុបចំនួន ៤១០ ប្រអប់ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Naewna

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង