Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប “កំពុងបាញ់សួតខ្លួនឯង” ពីការដាក់ទណ្ឌកម្មលើ រុស្ស៊ី

បានផុស

នៅ

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបកំពុង “បាញ់សួតខ្លួនឯង” បន្ទាប់ពីពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសរុស្ស៊ី ពោលវានឹងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុបតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Orban បានប្រាប់វិទ្យុសាធារណៈនៅក្នុងបទសម្ភាសន៍មួយថា “ពីដំបូងខ្ញុំគិតថា យើងគ្រាន់តែបាញ់ជើងខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាច្បាស់ណាស់ថា សេដ្ឋកិច្ចអឺរ៉ុបគឺបាញ់សួតខ្លួនឯង” ។

លោក Orban បាននិយាយថា អ៊ុយក្រែនត្រូវការជំនួយ ប៉ុន្តែមេដឹកនាំអឺរ៉ុបគួរតែពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ ព្រោះថា ទណ្ឌកម្មបានបង្កការខូចខាតយ៉ាងទូលំទូលាយដល់សេដ្ឋកិច្ចអឺរ៉ុប ហើយមិនទាន់ឃើញមានសញ្ញាណាមួយធ្វើឲ្យរុស្ស៊ីចុះខ្សោយ ឬមានដំណោះស្រាយបញ្ចប់សង្គ្រាមនៅឡើយទេ ។

លោកនាយករដ្ឋមន្ត្រីហុងគ្រីបានបញ្ជាក់ថា “ទណ្ឌកម្មមិនបានជួយអ៊ុយក្រែននោះទេ ប៉ុន្តែវាកាន់តែអាក្រក់ទៅសម្រាប់សេដ្ឋកិច្ចអឺរ៉ុប ហើយប្រសិនបើវាបន្តដូចនេះ ពួកគេនឹងសម្លាប់សេដ្ឋកិច្ចអឺរ៉ុប ហើយអ្វី​ដែល​យើង​ឃើញ​នៅ​ពេល​នេះ​គឺ អឺរ៉ុប​មិន​អាច​ទ្រាំ​ទ្រ​បាននោះទេ” ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់ហ្គាសទៅកាន់អឺរ៉ុបបានរឹតបន្តឹង ហើយតម្លៃប្រេងឥន្ធនៈបានកើនឡើង ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែនក្នុងខែកុម្ភៈ ខណៈការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក៏បណ្តាលឲ្យប្រទេសនានាកំពុងព្យាយាមបំពេញស្តុករបស់ខ្លួនឡើងវិញ និងបង្កើនបណ្តាញផ្គត់ផ្គង់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ សង្គ្រាមនៅ អ៊ុយក្រែន នឹងចប់ឆាប់ៗ បើ អង់គ្លេស គិតថា គ្មានលទ្ធភាពឈ្នះ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម