Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden មិនអាចជួយបញ្ចុះតម្លៃប្រេងក្នុងកិច្ចប្រជុំកំពូលអារ៉ាប់

បានផុស

នៅ

លោក Joe Biden បានស្នើឲ្យប្រទេសអារ៉ាប់​ បង្កើនការផលិតប្រេងឆៅក្នុងអំឡុងកិច្ចប្រជុំកំពូលនៅប្រទេសអារ៉ាប៊ីសាអូឌីត ពោលគឺការជួយបញ្ចុះតម្លៃប្រេងអាចនឹងបរាជ័យ។​ ប៉ុន្តែលោកមិនបានទទួលការឆ្លើយតបភ្លាមៗនោះទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បាននិយាយថា មេដឹកនាំយល់ព្រមលើតម្រូវការ​ដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បី​បំពេញ​តម្រូវ​ការពិភពលោក។ លោក​ក៏បាននិយាយផងដែរ​ថា​​ លោក​កំពុង​ទន្ទឹង​រង់ចាំ​មើល​អ្វី​ដែល​កើតឡើង នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ។

យ៉ាងណាមិញ​ការ​អំពាវនាវ​របស់​លោក Biden ឲ្យ​មាន​ការ​បង្កើន​ផលិតកម្ម​បាន​កើត​ឡើង​ចំ​ពេល​ដែល​តម្លៃ​ប្រេង​ពិភពលោក​ឡើង​ថ្លៃ។

ទោះបីជាយ៉ាងនេះ បន្ទាប់ពីកិច្ចពិភាក្សា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា មាន​តែ​អង្គការ OPEC និង​ដៃគូរបស់ខ្លួន បន្តវាយតម្លៃស្ថានភាពទីផ្សារ ហើយធ្វើអ្វីដែលចាំបាច់ប៉ុណ្ណោះ។ ខណៈ​ក្រុម​ប្រទេស​ផលិតប្រេង OPEC plus ត្រូវបានគេរំពឹងថា នឹង​ពិភាក្សាថា​តើ​ត្រូវ​បង្កើន​ទិន្នផល​នៅ​ក្នុង​កិច្ចប្រជុំ ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែសីហាខាងមុខ។

ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល លោក Biden ក៏បានលើកឡើងអំពីផែនការធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ប្រទេស​នានា​នៅមជ្ឈិមបូព៌ាផងដែរ។ ផែនការ​នេះ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់ និង​ការ​គំរាម​កំហែង​ទូទៅ​ផ្សេង​ទៀត។

លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងនៅតែជា “ដៃគូសកម្ម និង​ចូលរួម​នៅ​ក្នុង​មជ្ឈិមបូព៌ា”។ លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​នឹងមិន​ដើរ​ចេញ​ពី​កន្លែង​ទំនេរ​ ដើម្បី​បំពេញ​ដោយ​ចិន រុស្ស៊ី ឬ​អ៊ីរ៉ង់ឡើយ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖លោក Joe Biden ត្រៀមជួបស្តេច អារ៉ាប៊ីសាអូឌីត ទោះមានការរិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម