ព័ត៌មានអន្ដរជាតិ
លោក Zelensky បណ្តេញមន្ត្រីជាន់ខ្ពស់ ២រូប ពាក់ព័ន្ធអំពើក្បត់ជាតិ និងសហការជាមួយ រុស្ស៊ី
លោកប្រធានាធិបតី Volodymyr Zelensky បានបណ្តេញប្រមុខទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) និងអគ្គរដ្ឋអាជ្ញា ដោយលើកឡើងពីករណីក្បត់ជាតិជាច្រើន នៅក្នុងអង្គភាពដ៏មានឥទ្ធិពលទាំងពីរ។

លោកបាននិយាយថា អតីតបុគ្គលិកជាង ៦០នាក់ ឥឡូវនេះកំពុងធ្វើការប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។ លោកបន្ថែមថា ករណីសហការ និងអំពើក្បត់ជាតិសរុប ៦៥១ ករណី ត្រូវបានបើកប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីដែលត្រូវបានបណ្តេញចេញគឺលោក Ivan Bakanov និងលោកស្រី Iryna Venediktova មិនបានធ្វើអត្ថាធិប្បាយអ្វីទេ។

នៅក្នុងសុន្ទរកថាជាវីដេអូ កាលពីល្ងាចថ្ងៃអាទិត្យទី១៧ខែកក្កដា លោក Zelensky បាននិយាយថា “អំពើឧក្រិដ្ឋកម្មជាច្រើនបែបនេះ ប្រឆាំងនឹងមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់រដ្ឋ បានបង្កជាសំណួរធ្ងន់ធ្ងរដល់ប្រមុខពាក់ព័ន្ធ នៃអង្គភាពទាំងពីរ។ សំណួរនីមួយៗ នឹងទទួលបានចម្លើយត្រឹមត្រូវ”។
គួរបញ្ជាក់ថា ការបណ្តេញប្រមុខ SBU លោក Ivan Bakanov ដែលជាមិត្តភក្តិកុមារភាពរបស់លោក Zelensky បានធ្វើឡើង បន្ទាប់ពីការចាប់ខ្លួនអតីតប្រធាន SBU ប្រចាំតំបន់ Crimea។ លោក Oleh Kulinych ត្រូវបានគេសង្ស័យថា ប្រព្រឹត្តអំពើក្បត់ជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ EU នឹងផ្តោតលើ មាស របស់រុស្ស៊ី ក្នុងកញ្ចប់ទណ្ឌកម្មថ្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត