Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ​អ៊ុយក្រែន​ ផ្ទុកពេញដោយគ្រាប់​មីននិងសព្វាវុធទម្ងន់ជាង ១១តោន ​ធ្លាក់នៅ ​ក្រិក

បានផុស

នៅ

អាជ្ញាធរស៊ែប៊ី បានបញ្ជាក់ថា យន្តហោះអ៊ុយក្រែនដឹកគ្រាប់មីន និងសព្វាវុធ ១១.៥តោន បានធ្លាក់នៅតំបន់ Kavala ភាគខាងជើងប្រទេសក្រិក ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យទី១៧ខែកក្កដា ដោយបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះធុន Antonov An-12 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន Meridian បានរាយការណ៍ពីបញ្ហាម៉ាស៊ីន និងស្នើសុំចុះចតជាបន្ទាន់ មិនយូរប៉ុន្មាន មុនពេលសាក្សីនិយាយថា វាបានផ្ទុះក្នុងចម្ការពោតមួយនៅខាងក្រៅទីក្រុង នាពេលពាក់កណ្តាលអធ្រាត្រ។

យន្តហោះ បានហោះចេញពីអាកាសយានដ្ឋាន Nis ក្នុងប្រទេសស៊ែប៊ី នៅម៉ោងប្រហែល ៨:៤០នាទីយប់។ ប្រព័ន្ធផ្សព្វផ្សាយក្រិកបានបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍ បានបាត់បង់សញ្ញារបស់យន្តហោះភ្លាមៗ បន្ទាប់ពីអ្នកបើកបរបានស្នើសុំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Kavala ដោយលើកឡើងពីបញ្ហាម៉ាស៊ីន។

អគ្គនាយកក្រុមហ៊ុន Meridian លោក Denys Bogdanovych បានច្រានចោលការលើកឡើងដែលថា សព្វាវុធទាំងនេះគឺមានគោលដៅដឹកទៅឲ្យភាគីណាមួយនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់ Reuters ថា “នេះមិនទាក់ទងនឹងអ៊ុយក្រែន ឬរុស្ស៊ីឡើយ”។

យោងតាមរដ្ឋមន្ត្រីការពារជាតិស៊ែប៊ីលោក Nebojsa Stefanovic បានឲ្យដឹងថា ទំនិញនោះគឺជារបស់ពាណិជ្ជករអាវុធស៊ែប៊ី។

អ្នកដែលរស់នៅក្នុងរង្វង់ ២ គីឡូម៉ែត្រនៃកន្លែងធ្លាក់ ត្រូវបានគេប្រាប់ឲ្យស្នាក់នៅខាងក្នុងផ្ទះ ដោយសារតែហានិភ័យពីទំនិញដែលអាចពុលបាន។

ថ្វីបើក្រុមស្វែងរក និងរថយន្តសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះក៏ដោយ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតបំណែកយន្តហោះភ្លាមៗនោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky បណ្តេញមន្ត្រីជាន់ខ្ពស់ ២រូប ពាក់ព័ន្ធអំពើក្បត់ជាតិ និងសហការជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម