ព័ត៌មានអន្ដរជាតិ
រលកកម្តៅសម្លាប់មនុស្សជាង ១០០០នាក់ទូទាំងទ្វីបអឺរ៉ុប ស្របពេលភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារខ្លាំងក្លា (មានវីដេអូ)
ក្រុមអ្នកពន្លត់អគ្គិភ័យនៅប្រទេសបារាំង និងអេស្ប៉ាញ បានតស៊ូទប់ទល់នឹងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះនៅទូទាំងទ្វីបអឺរ៉ុប ខណៈសីតុណ្ហភាពក្នុងកម្រិតកំណត់ត្រា បានសម្លាប់មនុស្សជាងមួយពាន់នាក់ហើយ។

អគ្គិភ័យ ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសព័រទុយហ្គាល់ ក្រិក តួកគី និងក្រូអាស៊ី ហើយភ្លើងឆេះព្រៃខ្លាំងក្លា ក៏ត្រូវបានកត់ត្រារួចទៅហើយផងដែរ នៅក្នុងផ្នែកខ្លះនៃចក្រភពអង់គ្លេស មុនពេលកម្តៅឡើងដល់កម្រិតកំពូលនៅថ្ងៃចន្ទនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកស្លាប់ជាង ១០០០ នាក់ត្រូវស្លាប់ដោយសារភ្លើងឆេះព្រៃនោះទេ ប៉ុន្តែជនស៊ីវិល និងក្រុមពន្លត់អគ្គិភ័យជាច្រើននាក់ ត្រូវបានគេរាយការណ៍ថា រងរបួស។

អ្នកវិទ្យាសាស្ត្រ បានស្តីបន្ទោសការស្លាប់មនុស្សរាប់រយនាក់ ដែលត្រូវបានកត់ត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទៅលើការកើនឡើងនៃសីតុណ្ហភាព ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
គិតត្រឹមពេលនេះ មនុស្សចំនួន ១០០០ នាក់ ត្រូវបានសន្មតថាស្លាប់ ដោយសាររលកកម្តៅនៅក្នុងប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ។

ការស្លាប់មនុស្សប្រហែល ៤៤០ នាក់ ត្រូវបានកត់ត្រាត្រឹមមួយថ្ងៃព្រហស្បតិ៍ទី១៤ខែកក្កដា នៅពេលដែលសីតុណ្ហភាពឡើងលើស ៤០អង្សាសេនៅក្នុងតំបន់ជាច្រើន។
យោងតាមតួលេខពីវិទ្យាស្ថានសុខភាព Carlos III, គិតត្រឹមថ្ងៃសៅរ៍ មានអ្នកស្លាប់ដោយសារកម្តៅចំនួន ៣៦០ នាក់នៅក្នុងប្រទេសអេស្ប៉ាញ។

វិទ្យាស្ថាន Carlos III របស់អេស្ប៉ាញដែលកត់ត្រាការស្លាប់ទាក់ទងនឹងសីតុណ្ហភាពប្រចាំថ្ងៃបាននិយាយថា ការស្លាប់ចំនួន ២៣៧ នាក់ ត្រូវបានសន្មតថា ដោយសារសីតុណ្ហភាពខ្ពស់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកក្កដា បើធៀបនឹងការស្លាប់ទាក់ទងនឹងសីតុណ្ហភាពនៃមនុស្សចំនួន ២៥ នាក់ក្នុងរយៈពេលប្រាំថ្ងៃមុន។
មនុស្សរាប់រយនាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់កាលពីថ្ងៃសុក្រទី១៥ខែកក្កដា ស្របពេលមន្ត្រីនៅអឺរ៉ុប បានចេញការព្រមានអំពីសុខភាព សម្រាប់រលកកម្តៅនាប៉ុន្មានថ្ងៃខាងមុខនេះ។

ចាប់តាំងពីថ្ងៃអង្គារមក អ្នកពន្លត់អគ្គិភ័យជាង ១០០០ នាក់ បានប្រយុទ្ធដើម្បីគ្រប់គ្រងអគ្គិភ័យចំនួនពីរកន្លែង នៅភាគនិរតីប្រទេសបារាំង ដែលត្រូវបានវាយប្រហារដោយកម្តៅដ៏ក្ដៅគគុក និងខ្យល់បក់ខ្លាំង។
អាជ្ញាធរនិយាយថា អាកាសធាតុ នៅតែត្រូវបានគេរំពឹងថានឹងឡើងដល់កំពូល ៤០អង្សាសេនៅកន្លែងខ្លះ ខណៈស្រុកចំនួន៥ ត្រូវបានប្រកាសអាសន្នពណ៌ក្រហម ហើយក្រុមអ្នកពន្លត់អគ្គិភ័យជាង ១០០០ នាក់ កំពុងពន្លត់ភ្លើងឆេះព្រៃចំនួន ១៧កន្លែង។

នៅអេស្ប៉ាញ ភ្លើងឆេះព្រៃថ្មី បានផ្ទុះឡើងនៅភាគខាងត្បូងប្រទេស បន្ទាប់ពីបានឆាបឆេះនៅភាគខាងលិចកាលពីសប្តាហ៍មុន។
មនុស្សជាង ៤០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ភ្នំ Mijas ដែលជាកន្លែងពេញនិយមរបស់អ្នកទេសចរមកពីអឺរ៉ុបខាងជើង។

ទន្ទឹមនឹងនេះ គ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេលជាង ៧០ ឆ្នាំបានជះឥទ្ធិពលដល់ទន្លេ Po ដែលជាទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលី ហើយសីតុណ្ហភាព ត្រូវបានគេរំពឹងថានឹងកើនឡើងនៅសប្តាហ៍ក្រោយ។
ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់សុខភាពប្រជាជន និងលើប្រព័ន្ធថែទាំសុខភាព ដែលប្រឈមមុខដោយជំងឺរាតត្បាតកូវីដ-១៩ រួចទៅហើយ។ រលកកម្តៅដ៏ខ្លាំងបានលេបត្របាក់ទ្វីបនេះ ដោយមានការព្រមានថា កាន់តែអាក្រក់ទៅៗ ជាពិសេស នៅក្នុងចក្រភពអង់គ្លេស។

អ្នកព្យាករណ៍អាកាសធាតុរបស់ចក្រភពអង់គ្លេសបានចេញការព្រមាន “កម្តៅក្តៅខ្លាំង” ពណ៌ក្រហមជាលើកដំបូងរបស់ខ្លួន សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេសនៅថ្ងៃចន្ទ និងថ្ងៃអង្គារខាងមុខ។
សីតុណ្ហភាពឡើងខ្ពស់បំផុតក្នុងកំណត់ត្រា របស់ចក្រភពអង់គ្លេសគឺ ៣៨.៧ អង្សាសេ ដែលបានកត់ត្រាក្នុងទីក្រុង Cambridge នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩។

នៅប្រទេសព័រទុយហ្គាល់ សីតុណ្ហភាពឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានកត់ត្រានៅក្នុងទីក្រុងភាគខាងជើង Pinhao ដែលមាន ៤៧អង្សាសេ ពោលគឺទាបជាងកំណត់ត្រាបន្តិច។
នៅក្នុងតំបន់ Gironde នៃប្រទេសបារាំង មនុស្ស ១១ ៣០០នាក់ ត្រូវបានជម្លៀសចេញចាប់តាំងពីភ្លើងឆេះព្រៃបានផ្ទុះឡើងនៅជុំវិញទីក្រុង Dune du Pilat និង Landiras។ ផ្ទៃដីប្រមាណ ៧.៣៥០ ហិកតា ត្រូវបានដុតបំផ្លាញ។

នៅកន្លែងផ្សេងទៀតក្នុងប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃដែលកំពុងឆេះនៅផ្នែកខ្លះនៃតំបន់ Extremadura មានព្រំប្រទល់ជាប់ប្រទេសព័រទុយហ្គាល់ និងតំបន់ Castille និង Leon បានបង្ខំឲ្យមានការជម្លៀសមនុស្សចេញពីភូមិតូចៗចំនួន៤បន្ថែមទៀត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត