ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងកម្ទេចអាវុធ ដែលផ្គត់ផ្គង់ដោយអាមេរិក និងប្រទេសណាតូ រួមទាំងប្រព័ន្ធបាញ់រ៉ុកកែតទំនើប
យោធារុស្ស៊ីបានអះអាងថា ខ្លួនបានបំផ្លាញសព្វាវុធជាច្រើនដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀត រួមទាំងប្រព័ន្ធបាញ់រ៉ុកកែតដ៏ទំនើបផងដែរ ក្នុងអំឡុងពេលនៃការវាយប្រហារថ្មីលើទីតាំងរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១៧ខែកក្កដា។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃអាទិត្យថា ឃ្លាំងមួយនៅកំពង់ផែសមុទ្រខ្មៅ Odesa ដែលរក្សាទុកមីស៊ីលប្រឆាំងនាវា Harpoon ត្រូវបានវាយប្រហារ ខណៈប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានកម្ទេចនៅតំបន់ Donetsk ភាគខាងកើត។
អ្នកវិភាគយោធានិយាយថា ការកំណត់ទីតាំង និងការបំផ្លាញប្រព័ន្ធ HIMARS គឺជាកិច្ចការដ៏លំបាកមួយ ហើយខ្លួនមិនទាន់អាចបញ្ជាក់ អំពីការអះអាងរបស់ទីក្រុងមូស្គូបាននៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ យន្តហោះ អ៊ុយក្រែន ផ្ទុកពេញដោយគ្រាប់ មីននិងសព្វាវុធទម្ងន់ជាង ១១តោន ធ្លាក់នៅ ក្រិក

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង