Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាឲ្យយោធាបង្កើនប្រតិបត្តិការខ្លាំងឡើងៗនៅ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាឲ្យយោធានៅអ៊ុយក្រែនបង្កើនប្រតិបត្តិការកាន់តែខ្លាំងឡើង ខណៈក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីអាចនឹងបន្តការវាយលុកក្នុងលក្ខណៈទ្រង់ទ្រាយធំឡើងវិញក្នុងគោលបំណងដើម្បីគ្រប់គ្រងពេញលេញតំបន់ភាគខាងកើតនៃសាធារណរដ្ឋ Donetsk ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Shoigu បានចុះត្រួតពិនិត្យកងទ័ពដែលពាក់ព័ន្ធនឹងប្រតិបត្តិការនៅអ៊ុយក្រែន ហើយបានបញ្ជាឲ្យបង្កើនប្រតិបត្តិការកាន់តែខ្លាំងឡើងដើម្បីការពារការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអ្នករស់នៅតំបន់ Donbas ក៏ដូចជាកន្លែងផ្សេងទៀតជាដើម ។

ក្រសួង​ក៏​បាន​និយាយ​ដែរ​ថា ក្រោយការបញ្ជានេះហើយ កងកម្លាំង​រុស្ស៊ីក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួចមីស៊ីល​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ប្រឆាំង​នឹងសមរភូមិ Siversk ដែល​ជា​បន្ទាយ​រឹងមាំ​ក្នុង​សាធារណរដ្ឋ Donetsk ដោយបណ្ដាលឲ្យទាហានអ៊ុយក្រែនជាង ៦០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ។

បច្ចុប្បន្នយោធារុស្ស៊ីបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការរៀបចំកងកម្លាំងរបស់ខ្លួនឡើងវិញដើម្បីត្រៀមសម្រាប់ការវាយលុកក្នុងទ្រង់ទ្រាយធំបន្ទាប់ ខណៈវា​កើត​ឡើង ​បន្ទាប់​ពី​ការ​ប្រកាសថា កងកម្លាំងរបស់ទីក្រុងមូស្គូ​បាន​គ្រប់​គ្រង​តំបន់​ភាគ​ខាង​កើត​នៃទីក្រុង Luhansk ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ។

ដោយឡែកអ្នកនាំពាក្យយោធាអ៊ុយក្រែនក៏បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា យោធារុស្ស៊ីកំពុងរៀបចំការវាយលុកសម្រាប់ដំណាក់កាលបន្ទាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន ស្របពេលដែលកងកម្លាំង​អ៊ុយក្រែន​ទំនង​ជា​ត្រៀម​ខ្លួន​ដើម្បី​វាយ​បកដណ្ដើមយកទីក្រុងមួយចំនួនមក​វិញផងដែរ ជាមួយនឹងការប្រើអាវុធដែលផ្ដល់ឲ្យលោកខាងលិចដូចជា ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ HIMARS ជាដើម ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ សង្គ្រាមនៅ អ៊ុយក្រែន នឹងចប់ឆាប់ៗ បើ អង់គ្លេស គិតថា គ្មានលទ្ធភាពឈ្នះ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម