Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន សាជាថ្មី

បានផុស

នៅ

លោក Ranil Wickremesinghe ប្រធានាធិបតីស្តីទីនៃប្រទេសស្រីលង្កា នៅថ្ងៃចន្ទទី១៨ខែកក្កដានេះ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអតីតមេដឹកនាំរបស់ប្រទេស គឺលោក Gotabaya Rajapaksa ត្រូវបានបង្ខំឲ្យភៀសខ្លួនកាលពីសប្តាហ៍មុន។

លោក Ranil Wickremesinghe

សេចក្តីជូនដំណឹង ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានឲ្យដឹងថា “វាជារឿងចាំបាច់ ដែលត្រូវធ្វើ ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ជីវិតរបស់សហគមន៍”។

ច្បាប់គ្រាអាសន្នទូទាំងប្រទេស ត្រូវបានប្រកាសនៅលើកោះនេះ ពីរថ្ងៃមុនការបោះឆ្នោតសភា ដើម្បីជ្រើសរើសអ្នកស្នងតំណែងលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរីតាមរយៈប្រទេសម៉ាល់ឌីវ កាលពីថ្ងៃទី ១៣ ខែកក្កដា។

លោក Rajapaksa បានចុះចេញពីតំណែង បន្ទាប់ពីបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ នាំគ្នាសម្រុកចូលវិមានប្រធានាធិបតី និងលេខាធិការដ្ឋានកាលពីថ្ងៃទី៩ ខែកក្កដា។

ពួកគេបានស្តីបន្ទោសរដ្ឋាភិបាលរបស់គាត់ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៩ ចំពោះការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ដែលធ្វើឲ្យមនុស្សចំនួន២២លាននាក់គ្មានអាហារ និងគ្មានប្រេងឥន្ធនៈគ្រប់គ្រាន់អស់រយៈពេលជាច្រើនខែ។

លោក Wickremesinghe គឺជាអ្នកនាំមុខគេ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោង ធ្វើឡើងនៅថ្ងៃទី ២០ ខែកក្កដា។

ការតវ៉ាដែលគេស្គាល់ថា “Gota Go Home” បានអូសបន្លាយពេលដល់គម្រប់១០០ថ្ងៃកាលពីថ្ងៃអាទិត្យ ខណៈក្រុមបាតុករនិយាយថា ពួកគេនឹងមិនដកថយទេ លុះត្រាតែសភាធានាថា Gotabaya មិនត្រូវបានជ្រើសរើសជាប្រធានាធិបតីបន្ទាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រធានាធិបតី ស្រីលង្កា លាលែងតំណែង បន្ទាប់ពីភៀសខ្លួនទៅ សិង្ហបុរី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម