ព័ត៌មានអន្ដរជាតិ
៦ សប្ដាហ៍ទៀត វ៉ាក់សាំងការពារជំងឺកូវីដក្លាយពូជប្រភេទថ្មី នឹងផលិតបាន
នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ BioNTech លោក Ugur Sahin បាននិយាយកាលពីថ្ងៃអង្គារថា វ៉ាក់សាំងថ្មីប្រឆាំងនឹងជំងឺកូវីដ ១៩ ក្លាយពូជប្រភេទថ្មីអាចត្រូវបានបង្កើតឡើងក្នុងរយៈពេល ៦ សប្ដាហ៍ទៀត ។
អ្នកវិទ្យាសាស្ត្រជនជាតិទួរគីអាល្លឺម៉ង់ដែលបានបង្កើតវ៉ាក់សាំងកូវីដ ១៩ មានប្រសិទ្ធភាពដំបូងបង្អស់នៅលើពិភពលោកបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទកាសែតរបស់ក្រុមហ៊ុនឱសថរបស់ខ្លួន ។

លោក Sahin បាននិយាយថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន BioNTech មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ ១៩ ក្លាយពូជប្រភេទថ្មីដែលត្រូវបានរកឃើញថ្មីៗនេះ ហើយប្រសិនបើវាចាំបាច់ក្នុងការអភិវឌ្ឍវ៉ាក់សាំងថ្មីមួយទៀតវាអាចទៅរួចក្នុងរយៈពេលតិចជាងពីរខែប៉ុណ្ណោះ ។
លោកបាននិយាយថា “តាមគោលការណ៍នៃបច្ចេកវិទ្យា RNA គឺថាយើងអាចចាប់ផ្តើមបង្កើតវ៉ាក់សាំងដោយផ្ទាល់ដែលធ្វើត្រាប់តាមការផ្លាស់ប្តូរថ្មីនេះ ។ ហើយយើងអាចផ្តល់វ៉ាក់សាំងថ្មីតាមលក្ខណៈបច្ចេកទេសក្នុងរយៈពេល ៦ សប្តាហ៍” ។

ប៉ុន្តែលោកក៏បានគូសបញ្ជាក់ផងដែរថា ដោយសារតែទិដ្ឋភាពផ្សេងទៀតនៃការផលិតវ៉ាក់សាំងដូចជាត្រូវការអនុញ្ញាតចាំបាច់ពីអាជ្ញាធរសុខាភិបាល ដូច្នេះដំណើរការនេះក៏អាចចំណាយពេលយូរដែរ ។
លោកបាននិយាយថា “ជាការពិតនេះមិនមែនគ្រាន់តែជាសំណួរបច្ចេកទេសទេ យើងត្រូវដោះស្រាយសំណួរជាមួយនិយ័តករ ទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុប (EMA) រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) និងអាជ្ញាធរដទៃទៀតអំពីការយល់ឃើញរបស់ពួកគេ” ។

ក្រុមហ៊ុន BioNTech និងក្រុមហ៊ុនដៃគូ Pfizer របស់អាមេរិកបានបង្កើតវ៉ាក់សាំងកូវីដនប្រសិទ្ធិភាពដំបូងគេលើពិភពលោកដោយប្រើបច្ចេកវិទ្យា RNA (mRNA) ។ វ៉ាក់សាំងនេះបានបញ្ចប់ការសាកល្បងព្យាបាលដំណាក់កាលទី ៣ ក្នុងខែវិច្ឆិកា ហើយបានប្រកាសពីប្រសិទ្ធភាពជាង ៩៤ ភាគរយចំពោះមនុស្សដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ ។
គួរបញ្ជាក់ថា អង់គ្លេសគឺជាប្រទេសដំបូងគេដែលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech បន្ទាប់មកគឺសហរដ្ឋអាមេរិក ក្រោយនិយតករសុខភាពបានយល់ព្រមប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសទាំងនេះ ខណៈសហភាពអឺរ៉ុបក៏គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងក្នុងប្លុកនេះនៅចន្លោះថ្ងៃទី ២៧-២៩ ខែធ្នូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ