Connect with us

ព័ត៌មានអន្ដរជាតិ

EU ឯកភាពផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារទៀត ដល់ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

បណ្តារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) បានយល់ព្រមលើការផ្តល់មូលនិធិចំនួន ៥០០ លានអឺរ៉ូ (៥០៧ លានដុល្លារ) ផ្សេងទៀត ដើម្បីផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលនិធិថ្មីនេះ បាននាំឲ្យជំនួយផ្នែកសន្តិសុខរបស់ EU ដែលផ្តល់ឲ្យទីក្រុងកៀវ កើនដល់ទៅ ២.៥ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបើកការលុកលុយអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU, កិច្ចព្រមព្រៀងនយោបាយមួយ ត្រូវបានសម្រេចលើជំនួយយោធាលើកទី៥ដល់អ៊ុយក្រែន”។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde

លុយនេះអាចជួយ EU បន្តរួមគ្នាទិញឧបករណ៍ និងការផ្គត់ផ្គង់សម្រាប់យោធាអ៊ុយក្រែន រួមទាំងអាវុធដ៍សាហាវ ដែលប្លុកនេះនិយាយថា គួរតែត្រូវបានប្រើប្រាស់សម្រាប់គោលបំណងការពារផងដែរ។

ជាធម្មតា ច្បាប់របស់ EU បានរារាំងប្លុកនេះពីការប្រើប្រាស់ថវិការយៈពេលប្រាំពីរឆ្នាំរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់ប្រតិបត្តិការយោធា ប៉ុន្តែអ្វីដែលហៅថា ទីតាំងសន្តិភាពអឺរ៉ុបដែលបានកំណត់ទំហំទឹកប្រាក់៥ពាន់លានដុល្លារនោះ គឺស្ថិតនៅក្រៅកញ្ចប់ថវិកា ហើយអាចប្រើប្រាស់ដើម្បីផ្តល់ជំនួយផ្នែកយោធា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ី អះអាងកម្ទេចអាវុធ ដែលផ្គត់ផ្គង់ដោយអាមេរិក និងប្រទេសណាតូ រួមទាំងប្រព័ន្ធបាញ់រ៉ុកកែតទំនើប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម