ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ ទណ្ឌកម្មលោកខាងលិច មិនអាចទុករុស្ស៊ី ឲ្យនៅឯកោ បានឡើយ (មានវីដេអូ)
ប្រទេសរុស្ស៊ី មិនអាចអភិវឌ្ឍតែម្នាក់ឯងក្នុងពិភពលោកបានឡើយ ប៉ុន្តែការទុករុស្ស៊ីឲ្យនៅឯកោ នឹងមិនកើតឡើងទេ ថ្វីបើមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ នេះបើតាមសម្តី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី១៨ខែកក្កដា។

លោកពូទីនបាននិយាយថា “នៅក្នុងពិភពសម័យទំនើប វាមិនអាចទៅរួចនោះទេ ក្នុងការគ្រាន់តែគូសរង្វង់ជុំវិញអ្វីមួយហើយរុំព័ទ្ធវា”។
មេដឹកនាំរុស្ស៊ីរូបនេះបន្តបញ្ជាក់ថា ទីក្រុងមូស្គូនឹងមិនទាល់ច្រក ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការរឹតបន្តឹង ឬសូម្បីតែបិទទាំងស្រុងនូវការទទួលបាន ផលិតផលបច្ចេកវិទ្យាខ្ពស់នោះទេ។

“យើងនឹងមិនចុះចាញ់ ឬមានការភាន់ច្រឡំ នៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍន៍ឡើយ។ ពិតណាស់មិនមែនទេ។ ផ្ទុយទៅវិញ ទោះទទួលស្គាល់នូវការលំបាកដ៏ធំសម្បើមដែលយើងប្រឈមមុខក៏ដោយ យើងនឹងស្វែងរកដំណោះស្រាយថ្មីៗយ៉ាងសកម្ម ប្រើប្រាស់ទុនបម្រុងបច្ចេកវិទ្យាដែលមានស្រាប់របស់យើងប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍ដល់ក្រុមហ៊ុនច្នៃប្រឌិតក្នុងស្រុក”។
ជាផ្នែកមួយនៃយន្តការអនុញ្ញាតឲ្យរុស្ស៊ី យកឈ្នះលើបញ្ហាដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម លោក ពូទីន បានចុះបញ្ជី ដាក់ដើមទុនឯកជននៅក្នុងក្រុមហ៊ុនរុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងបន្ថែម និងការគ្រប់គ្រងដល់គម្រោងបច្ចេកវិទ្យាខ្ពស់ៗ។

កាលពីដើមខែកក្កដា ប្រធានាធិបតីរុស្ស៊ីបានទទួលស្គាល់ថា ហានិភ័យជាច្រើនដែលបណ្តាលមកពីការដាក់ទណ្ឌកម្មនៅតែមាន ប៉ុន្តែបានគូសបញ្ជាក់ថា ការរឹតបន្តឹងរបស់លោកខាងលិច គឺជះឥទ្ធិពលដល់អ្នកដែលដាក់ទណ្ឌកម្មទៅវិញទេ។
សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន កំពុងប្រឈមមុខនឹងការហក់ឡើងនៃអតិផរណា និងតម្លៃថាមពលកើនឡើងយ៉ាងគំហុក បន្ទាប់ពីមានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ EU ឯកភាពផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារទៀត ដល់ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ