Connect with us

ព័ត៌មានអន្ដរជាតិ

មេ​​បក្ស​​ប្រឆាំង​​ស្រី​​លង្កា​​ដក​​ខ្លួន​​ពី​​ការ​​ប្រជែង​​តំណែង​​ប្រធានា​ធិបតី

បានផុស

នៅ

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​ស្រីលង្កា លោក Sajith Premadasa នៅ​ថ្ងៃ​អង្គារ៍ ទី​១៩ ខែ​កក្កកា​នេះ​បាន​ប្រកាស​ពី​ការ​​​ដក​ខ្លួន​ចូល​រួម​ប្រកួត​ប្រជែង​​តំណែង​​ប្រធានាធិបតី​​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ និង​​បាន​សន្យា​​គាំទ្រ​ដល់​​​បេក្ខភាព​​​ជា​គូ​ប្រជែង​​។

លោក Sajith Premadasa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្ស និស្សិត និង​ក្រុម​តវ៉ា​ផ្សេង​ៗ​ទៀត​បាន​​ធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​ចូល​រួម​ប្រកួត​ប្រជែង​​តំណែង​ប្រធានាធិបតី​របស់​លោក Ranil  Wickremesinghe ខណៈ​តំណាង​រាស្ត្រ​​បាន​ជួប​ជុំ​គ្នា​នៅ​សភា​ដើម្បី​សម្រេច​បេក្ខភាព​ចុង​ក្រោយ​​ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​នា​ថ្ងៃ​​ពុធ​ស្អែក​នេះ។ ហ្វូង​អ្នក​តវ៉ា​បាន​មើលឃើញ​លោក Wickremesinghe ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ប្រធានាធិបតី Gotabaya Rajapaksa ដែល​​បាន​លាលែង​ពី​តំណែង​ទាំង​បង្ខំ។

លោក Premadasa បាន​សរសេរ​នៅ​លើ​ Twitter ថា ៖«​ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ និង​​ប្រជា​ជន​ដែល​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​សូម​ដក​ខ្លួន​ចេញ​​ពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី»។

លោក​បាន​បន្ថែម​ថា គណបក្ស​​ប្រឆាំង​​​​ធំ​បំផុត​របស់​លោក​គឺ Samagi Jana Balawegaya និង​សម្ព័ន្ធមិត្ត​ ព្រម​ទាំង​ដៃ​គូ​ប្រឆាំង​នឹង​ធ្វើ​ការ​រួម​​គ្នា​ដើម្បីគាំទ្រ​​​​លោក Dullas Alahapperuma ​​ឲ្យ​​ទទួល​បាន​ជ័យជម្នះ។

អតីត​អ្នក​សារព័ត៌មាន Alahapperuma ជា​សមាជិក​សភា​​របស់​គណបក្ស​កំពុង​កាន់​អំណាច និង​ជា​អ្នក​​នៅ​ពី​ក្រោយ​​​អំណាច​គ្រួសារ​ Rajapaksa ដែល​លេច​ធ្លោ​ក្នុង​នយោបាយ​រយៈ​​​​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ។ លោក​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា ទំនង​ជា​អ្នក​តវ៉ា​ទទួល​យក​ច្រើន​ជាង​​លោក Wickremesinghe។

​លោក Wickremesinghe  ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​៦​លើក​មក​ហើយមុន​ពេល​​ទទួល​តំណែង​ជា​ប្រធានាធិបតី​ស្តីទី​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​​ធ្វើ​ការ​បះ​បោរ​ដ៏​​ល្បី​ល្បាញ​ប្រឆាំង​នឹង​​តម្លៃ​ទំនិញ​ខ្ពស់ និង​​កង្វះ​ខាត​ស្បៀង​អាហារ សម្ភារ​ប្រើ​ប្រាស់​ចាំ​បាច់ និង​​ប្រេង​ឥន្ធនៈ​ដែល​បង្ខំ​​​លោក​ប្រធានា​ធិបតី Rajapaksa ​លា​លែង​ពី​តំណែង​ និង​​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម