Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី

បានផុស

នៅ

ការផ្ទុះជំងឺកូវីដ១៩ជាចង្កោម បានបង្ខំឲ្យទីក្រុងកំពង់ផែ Tianjin ភាគខាងជើងប្រទេសចិន ត្រូវបិទកន្លែងកម្សាន្តជាច្រើន ព្រមទាំងសាលាមត្តេយ្យ និងស្ថាប័នអប់រំមួយចំនួន។

ទីក្រុង Tianjin ដែលមានប្រជាជនជាង ១២ លាននាក់ និងជាបណ្តុំនៃរោងចក្រជាប់ទាក់ទងនឹងក្រុមហ៊ុន Boeing និង Volkswagen បានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន១១ករណី កាលពីថ្ងៃចន្ទទី១៩ខែកក្កដា បន្ទាប់ពីគ្មានករណីឆ្លងសោះ ក្នុងរយៈពេលប្រហែលមួយសប្តាហ៍។

ទោះបីជាយ៉ាងណាក៏ដោយ តំណាងម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថា កំពង់ផែ Tianjin ដែលគ្រប់គ្រងអាជីវកម្មចេញចូលទំនិញ នៅតែដំណើរការជាធម្មតា។

ករណីឆ្លងកូវីដសម្រាប់ទីក្រុង Tianjin និងតំបន់នានានៃប្រទេសចិន គឹមានកម្រិតទាបណាស់ បើធៀបនឹងអត្រាឆ្លងនៅប្រទេសផ្សេងៗលើសកលលោក នារយៈពេលជាងពីរឆ្នាំមកនេះ ប៉ុន្តែចិន បានរក្សាគោលនយោបាយ “សូន្យកូវីដ” ដើម្បីទប់ស្កាត់ការរីករាលដាល។

មន្ត្រីក្រុង Tianjin បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា កន្លែងកម្សាន្តបិទជិតជាច្រើនដូចជា កន្លែងលេងអុក និងលេងបៀ និងបារ នៅក្នុងស្រុកចំនួនពីរដែលមានប្រជាជនជាង២លាននាក់ ត្រូវបានបញ្ជាឲ្យបិទ ដោយមិនបញ្ជាក់កាលបរិច្ឆេទ បើកដំណើរការឡើងវិញនោះទេ។

សាលាមត្តេយ្យនិងស្ថាប័នអប់រំក្នុងស្រុកមួយចំនួន ក៏ត្រូវបានបញ្ជាឲ្យបិទរយៈពេលបីថ្ងៃ ផងដែរ។

គណៈកម្មការសុខភាពជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា បើបូករួមទាំងករណីរបស់ទីក្រុង Tianjin ផងដែរនោះ ចិនដីគោក បានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ថ្មីចំនួន៦៩៩ករណី សម្រាប់ថ្ងៃទី ១៨ ខែកក្កដា ដែលក្នុងនោះមាន ១៩៩ករណីចេញរោគសញ្ញា និង ៥០០ករណីមិនចេញរោគសញ្ញា។

ភាគច្រើននៃករណីឆ្លងថ្មីកាលពីថ្ងៃចន្ទ ត្រូវបានរកឃើញនៅក្នុងខេត្ត Gansu ភាគពាយ័ព្យ និងតំបន់ភាគខាងត្បូង Guangxi៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូវីដ នឹងបន្តរីករាលដាលជាច្រើនឆ្នាំខាងមុខទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម