Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ កំពុងខ្វះពន្ធនាគារ និងមណ្ឌលកែប្រែដាក់អ្នកទោស

បានផុស

នៅ

ប្រធានព្រះរាជអាជ្ញា​នៃតុលាការកំពូលប្រជាជនឡាវបាន​ទទួលស្គាល់​ថា ការកើនឡើង​នៃអំពើ​ឧក្រិដ្ឋកម្ម​កំពុងបង្កឲ្យមាន​បញ្ហាពាក់ព័ន្ធ​នឹង​ចំនួនជនជាប់ចោទ ​ក៏ដូចជាបង្កើនចំនួន​អ្នកទោសដែលលបណ្តាលឲ្យពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេស្ថិតក្នុងសភាពណែនណាន់តាន់តាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៃសាណៈ ខូតភូថន ប្រធានព្រះរាជអាជ្ញា​នៃតុលាការកំពូលប្រជាជនឡាវ បានថ្លែងទទួលស្គាល់ថា ការកើនឡើងនៃបទល្មើស ជាពិសេសអំពើឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនបានបង្កភាពចង្អៀតណែនណាន់តាន់តាប់នៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេស ដោយសារតែចំនួនអ្នកទោសកើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះមានទណ្ឌិត និងអ្នកទោសជាង ១៥,០០០ នាក់នៅក្នុងពន្ធនាគារទាំង ២៣ កន្លែងនៅទូទាំងប្រទេស ហើយក្នុងនោះជាង ៩០ ភាគរយគឺជាអ្នកទោសពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក៏ជាក្រុមអ្នកទោសដែលត្រូវបានកាត់ទោសប្រហារជីវិតច្រើនបំផុតជាងគេផងដែរ ដែលបណ្តាលឲ្យមានតម្រូវការសាងសង់មណ្ឌលកែប្រែបន្ថែមទៀត ។

លោក សៃសាណៈ បន្តថា “បច្ចុប្បន្ននេះមានអ្នកទោសជាង ១៥,០០០ នាក់ ក្នុងនោះមានអ្នកទោសគ្រឿងញៀនជាង ១២,០០០ នាក់ និងត្រូវបានកាត់ទោសប្រហារជីវិតចំនួន ៦០៤ នាក់ ។ នៅទូទាំងប្រទេសមានពន្ធនាគារចំនួន ២៣ កន្លែង ដែលបច្ចុប្បន្ននេះគេសង្កេតឃើញថា ក្នុងពន្ធនាគារនីមួយៗមានភាពចង្អៀតណែនខ្លាំង ដោយសារតែអ្នកទោសកើនឡើងកាន់តែច្រើន ដូច្នេះរដ្ឋាភិបាលក៏បានសាងសង់មណ្ឌលកែប្រែចំនួន ៧ បន្ថែមទៀត ។ ស្ថានភាពទាំងនេះក៏បានបង្កផលប៉ះពាល់ដល់ការសម្រេចបាននូវគោលដៅរបៀបវារៈថ្នាក់ជាតិ ក្នុងការប្រយុទ្ធប្រឆាំងនិងលុបបំបាត់ការជួញដូរគ្រឿងញៀនទាំងស្រុងនៅឆ្នាំ ២០២៣ ផងដែរ ។

ដោយឡែកលោក Jeremy Douglas តំណាងអង្គការសហប្រជាជាតិសម្រាប់ការគ្រប់គ្រងឧក្រិដ្ឋកម្ម និងគ្រឿងញៀន បាននិយាយថា កិច្ចសហប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀននៅអាស៊ីអាគ្នេយ៍ពេញមួយឆ្នាំ ២០២១ អាចរឹបអូសបានគ្រឿងញៀនជាង ១៧១.៥ តោន ក្នុងនោះជាង ៩០ ភាគរយគឺជាគ្រឿងញៀនដែលរឹបអូសបាននៅតំបន់ត្រីកោណមាស ពោលគឺកើនឡើងជាង ៧ ដង បើធៀបនឹងឆ្នាំ ២០២០ ។

ចំណែកក្រសួងយុត្តិធម៌ថៃបានរាយការណ៍ថា ការជួញដូរគ្រឿងញៀននៅតំបន់ទន្លេមេគង្គ​ក្រោម មានតម្លៃចន្លោះពី ៧ ម៉ឺនលានដុល្លារ ទៅ ១ សែនលានដុល្លារក្នុងមួយឆ្នាំ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Lao

ចុចអាន ៖ តម្លៃប្រេងពិភពលោក ងើបឡើងវិញ ខណៈលុយដុល្លារចុះថោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ២១ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ២៥ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម