Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា រុស្ស៊ី​ គ្រោងកាត់យក​ទឹកដី​អ៊ុយក្រែនបន្ថែមទៀត ​បញ្ចូលជាឧបសម្ព័ន្ធ 

បានផុស

នៅ

រុស្ស៊ី​ គ្រោង​នឹងកាត់យកទឹកដី​អ៊ុយក្រែន​បន្ថែម​ទៀត ​បញ្ចូលជាឧបសម្ព័ន្ធ ដោយ​ប្រើយុទ្ធសាស្រ្ត​ស្រដៀងទៅ​នឹង​ការកាត់យកតំបន់ Crimea។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយលើកឡើងពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក, អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការកាត់បញ្ចូលជាឧបសម្ព័ន្ធរួចទៅហើយ។

លោក​​និយាយ​ថា ​តំបន់​ដែល​កាន់កាប់នៅ​អ៊ុយក្រែន ​អាច​ធ្វើ​ប្រជាមតិ លើ​ការ​ចូលរួម​ជាមួយ​រុស្ស៊ី​ យ៉ាងយូរនៅ​ខែ​កញ្ញា។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby

លោក Kirby ប្រាប់អ្នកយកព័ត៌មានថា “យើងចង់បញ្ជាក់យ៉ាងសាមញ្ញចំពោះប្រជាជនអាមេរិក។ គ្មាននរណាម្នាក់ ត្រូវបានបោកបញ្ឆោតដោយរឿងនេះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងប្រើយុទ្ធសាស្រ្តដូចកាលឆ្នាំ២០១៤”។

ស្របពេលជាមួយគ្នានោះដែរ លោកបានចោទប្រកាន់រុស្ស៊ីថា បានតែងតាំងមន្ត្រីគាំទ្ររុស្ស៊ីខុសច្បាប់ ឲ្យទៅគ្រប់គ្រងតំបន់កាន់កាប់នៅអ៊ុយក្រែន ក្នុងគោលបំណងរៀបចំធ្វើប្រជាមតិលើការក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

គួរបញ្ជាក់ថា តំបន់ Crimea ត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ខុសច្បាប់។

អ្នកគាំទ្រទីក្រុងកៀវជាច្រើន បានធ្វើពហិការចូលរួមការបោះឆ្នោត ហើយយុទ្ធនាការនោះ មិនសេរី និងយុត្តិធម៌ឡើយ។

ការបោះឆ្នោតស្រដៀងគ្នានេះ ដែលបានធ្វើឡើងនៅផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន គឺស្ទើរតែបញ្ជាក់ឲ្យឃើញពីស្ថានភាពស្រដៀងគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ថា នឹងសម្រេចគោលដៅជាមុនសិន ទើបកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព តាមក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម