ព័ត៌មានអន្ដរជាតិ
ប្រទេស ២ ទៀតចរចាចូលសមាជិកសហភាពអឺរ៉ុប ដោយសារឥទ្ធិពលរបស់ រុស្ស៊ី
សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានចាប់ផ្តើមការចរចាចូលជាសមាជិកជាមួយប្រទេសបាល់កង់ចំនួន ២ គឺប្រទេសអាល់បានី និងម៉ាសេដូនីខាងជើង បន្ទាប់ពីការកើនឡើងក្ដីបារម្ភនៅក្នុងប្រទេសទាំងនោះពាក់ព័ន្ធនឹងឥទ្ធិពលរបស់រុស្ស៊ីក្នុងសង្គ្រាមលើអ៊ុយក្រែន ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានពណ៌នាចំណាត់ការនេះថា ជាពេលវេលាប្រវត្តិសាស្ត្រ ខណៈលោកស្រីបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរថា “អ្នក និងប្រជាជនរបស់អ្នកបានខិតខំយ៉ាងខ្លាំងដើម្បីមកទីនេះចូលរួមជាមួយសហភាពអឺរ៉ុប” ។
កន្លងមកប្រទេសម៉ាសេដូនីខាងជើងធ្លាប់បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ ២០០៤ ខណៈអាល់បានីបានធ្វើដូចគ្នាក្នុងឆ្នាំ ២០០៩ ហើយសមាជិកសហភាពអឺរ៉ុបក៏បានយល់ព្រមដើម្បីចាប់ផ្តើមការចរចាជាមួយប្រទេសបាល់កង់ទាំងពីរនៅឆ្នាំ ២០២០ ។

ប៉ុន្តែប្រទេសទាំងពីរបានបរាជ័យក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសប៊ុលហ្គារីបានប្រឆាំងនឹងការចូលជាសមាជិករបស់ម៉ាសេដូនីខាងជើង ។ ការប្រឆាំងរបស់ប៊ុលហ្គារីគឺដោយសារការប្រព្រឹត្តរបស់ម៉ាសេដូនីខាងជើងលើជនជាតិភាគតិចប៊ុលហ្គារីក្នុងប្រទេស ។
ទីបំផុតភាគីទាំងពីរបានចាប់ផ្តើមការចរចា បន្ទាប់ពីម៉ាសេដូនីខាងជើងបានទទួលយកកិច្ចព្រមព្រៀងរបស់ក្រុមប្រឹក្សាភិបាលដែលមានគោលបំណងដោះស្រាយជម្លោះជាមួយប៊ុលហ្គារីក្នុងខែនេះ ។

ទោះយ៉ាងណាក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រទេសទាំងពីរក៏ត្រូវតែខិតខំប្រឹងប្រែងដើម្បីបំពេញតាមស្តង់ដារនយោបាយ សេដ្ឋកិច្ច តុលាការ និងស្តង់ដារដ៏ទៃទៀតដែលទាមទារសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ប៉ុន្តែវាក៏អាចចំណាយពេលច្រើនឆ្នាំផងដែរ ។
គួរបញ្ជក់ថា ការចាប់ផ្ដើមចរចាចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសទាំងពីរកើតឡើង បន្ទាប់ពីអ៊ុយក្រែន និងប្រទេសម៉ុលដាវីត្រូវបានផ្តល់ឋានៈជាបេក្ខជនសមាជិកភាពសហភាពអឺរ៉ុបក្នុងខែមិថុនា ក្រោយរុស្ស៊ីបានចូលលុកលុយទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ