ព័ត៌មានអន្ដរជាតិ
លោក Putin ថា អ៊ុយក្រែន គ្មានបំណងបំពេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាពបឋមទេ
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃពុធ ទី២០ ខែកក្កដានេះ បាននិយាយថា ទីក្រុងមូស្គូ មិនបានឃើញបំណងប្រាថ្នាណាមួយពីភាគីអ៊ុយក្រែន ក្នុងការបំពេញលក្ខខណ្ឌនៃអ្វីដែលលោកពណ៌នាថាជា កិច្ចព្រមព្រៀងសន្តិភាពបឋម ដែលបានព្រមព្រៀងគ្នាក្នុងខែមីនានោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីដំណើរទស្សនកិច្ចទៅប្រទេសអ៊ីរ៉ង់ លោក Putin បាននិយាយថា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម កំពុងផ្តល់ការសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលអ៊ុយក្រែន ចំពោះការលើកឡើងរបស់លោក Putin ទេនៅព្រឹកព្រលឹមថ្ងៃពុធ។
នៅពេលត្រូវបានសួរអំពីកិច្ចប្រជុំដែលអាចកើតមានជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky, លោក Putin និយាយថា រដ្ឋាភិបាលទីក្រុង កៀវ មិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពបឋម ដែលសម្រេចបានជាក់ស្តែង នៅក្នុងខែមីនានោះទេ។

លទ្ធផលចុងក្រោយ គឺអាស្រ័យលើឆន្ទៈរបស់ភាគីកិច្ចសន្យា ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឈានដល់។ សព្វថ្ងៃនេះ យើងមើលឃើញថា មហាអំណាចនៅទីក្រុងកៀវ មិនមានបំណងប្រាថ្នាបែបនេះឡើយ។
ការចរចាបានកើតឡើងក្នុងខែមីនា ដោយភាគីទាំងពីរបានធ្វើសំណើ ប៉ុន្តែគ្មានការទម្លាយភាពទាល់ច្រកទេ។ នៅពេលនោះ លោក Zelensky និយាយថា មានតែលទ្ធផលជាក់ស្តែងពីកិច្ចពិភាក្សាប៉ុណ្ណោះ ដែលអាចជឿទុកចិត្តបាន។

ប្រធានាធិបតីរុស្ស៊ី លោក Putin បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei នៅទីក្រុង តេហេរ៉ង់ កាលពីថ្ងៃអង្គារ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ខណៈស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
ក្នុងអំឡុងដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ លោក Putin ក៏បានជួបជាមួយប្រធានាធិបតីតួកគី Tayyip Erdogan ផងដែរ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលនឹងចាប់ផ្តើមការនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Khamenei ប្រាប់ Putin ថា ទោះរុស្ស៊ី មិនធ្វើប្រតិបត្តិការនៅអ៊ុយក្រែន ក៏ ណាតូ បង្កសង្គ្រាមដែរ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង