ព័ត៌មានអន្ដរជាតិ
ជំនួយការលោក Zelensky៖ អ៊ុយក្រែន ត្រូវតែឈ្នះរុស្ស៊ី ឲ្យបាន មុនរដូវរងាចូលមកដល់
លោក Andrey Yermak នាយសេនាធិការរបស់ប្រធានាធិបតី Vladimir Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារទី១៩ខែកក្កដាថា យោធាអ៊ុយក្រែន ត្រូវតែកម្ចាត់រុស្ស៊ីឲ្យបានមុនរដូវរងាចូលមកដល់។
លោក Yermak និយាយថា “ថ្ងៃនេះ គោលដៅសំខាន់របស់យើង គឺការទទួលជ័យជម្នះ។ ដើម្បីឈ្នះបាន យោធារបស់យើង ចាំបាច់ត្រូវមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ។ ពួកគេត្រូវតែមានអ្វីៗគ្រប់យ៉ាង ដូចជាឧបករណ៍គ្រប់គ្រាន់ និងអាវុធគ្រប់គ្រាន់”។
គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯង បានផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជាង ៥៥ ពាន់លានដុល្លារទៅហើយដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក ហើយថ្វីបើកម្មវិធីខ្ចីជួល សព្វាវុធរបស់រដ្ឋបាលលោក Joe Biden គ្រោងនឹងដាក់ឲ្យដំណើរការក្នុងខែសីហាក៏ដោយ ប៉ុន្តែលោក Yermak អះអាងថា ពេលវេលាមិនស្ថិតនៅលើភាគីខាងគាត់ទេ។
លោកបានពន្យល់ថា “ភារកិច្ចចម្បងនៃកម្មវិធីខ្ចីជួល គឺយើងត្រូវទទួលបានអ្វីៗគ្រប់យ៉ាង ឲ្យទាន់ពេលវេលា។ វាមានសារសំខាន់ណាស់សម្រាប់យើង ក្នុងការមិនឲ្យគ្រប់យ៉ាងអូសបន្លាយចូលដល់រដូវរងា។ ក្រោយរដូវរងា នោះហើយជាពេលដែល រុស្ស៊ីនឹងមានពេលវេលាច្រើនក្នុងការត្រៀមខ្លួនកាន់តែល្អ ដើម្បីធ្វើសង្គ្រាម។ ប្រាកដជាមានការលំបាកជាងមុន”។
ទន្ទឹមនោះ នៅពេលសួរថាតើយោធាអ៊ុយក្រែនអាចដណ្តើមយកឆ្នេរសមុទ្រខ្មៅបានវិញ មុនរដូវរងា ដូចដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Alexey Reznikov បានប្រាប់ទៅកាសែត Sunday Times របស់ចក្រភពអង់គ្លេសកាលពីដើមខែនេះថា ខ្លួននឹងធ្វើបាន ដែរឬទេ, លោក Yermak មិនបានឆ្លើយដោយផ្ទាល់ទេ ប៉ុន្តែបែរជានិយាយថា “គោលដៅរបស់យើងគឺត្រូវដណ្តើមការកាន់កាប់ ដែនដីរបស់យើងទាំងអស់មកវិញ ដោយមិនកំណត់ពេល”។
ស្របពេលជាមួយគ្នានោះដែរ លោក Yermak បានសារភាពថា “វាជារឿងដ៏លំបាកនៅពេលដែលសត្រូវ មានអាវុធនិងទាហានច្រើនជាងអ្នក”។
តាមការប៉ាន់ស្មានរបស់លោក Reznikov, អ៊ុយក្រែនត្រូវការប្រព័ន្ធកាំភ្លើងធំ M142 HIMARS ប្រហែល ៥០ គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងយោធារុស្ស៊ី និងជើងទម្របាញ់រ៉ុកកែតបំពាក់លើរថយន្តចំនួន ១០០គ្រឿងដើម្បីធ្វើការវាយបកតបត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Putin ថា អ៊ុយក្រែន គ្មានបំណងបំពេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាពបឋមទេ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ