Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ CIA បញ្ជាក់ពីសុខភាពរបស់លោក ពូទីន មិនដូច ពាក្យចចាមអារ៉ាម

បានផុស

នៅ

ប្រមុខ CIA បាននិយាយថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រហែលជាមានសុខភាពល្អ មិនដូចពាក្យចចាមអារ៉ាមដែលថា ប្រធានាធិបតីរុស្ស៊ីរូបនេះ កំពុងឈឺធ្ងន់ ដូចជាជំងឺមហារីក នោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន

នៅក្នុងការបង្ហាញខ្លួនជាសាធារណៈដ៏កម្រ លោក William Burns ក៏បាននិយាយដែរថា មេដឹកនាំរុស្ស៊ី មានភាពខុសឆ្គងដែលជឿថា គាត់អាចឈ្នះសង្រ្គាមបង្ហូរឈាមប្រឆាំងនឹងអ៊ុយក្រែន ដូចដែលគាត់ធ្លាប់សន្មត់ខុសដែរថា កងកម្លាំងរបស់គាត់អាចដណ្តើមយកទីក្រុង កៀវ បានក្នុងរយៈពេលពីរបីថ្ងៃដំបូង នៃការវាយលុក។

នៅពេលត្រូវបានគេសួរថាតើគាត់គិតថា លោក ពូទីន ពិតជាមិនមានសុខភាពល្អមែនទេ? លោក Burns ឆ្លើយតបថា “តាមដែលយើងអាចប្រាប់បានគឺថា គាត់ប្រហែលជាមានសុខភាពល្អ។ នេះគឺជាការវិនិច្ឆ័យស៊ើបការណ៍សម្ងាត់ក្រៅផ្លូវការ”។

ប្រមុខ CIA លោក William Burns

ប្រមុខ CIA ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងមូស្គូ បានឃ្លាំមើល និងទាក់ទងជាមួយលោក ពូទីន អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។

លោក​​និយាយ​ថា លោក​ប្រធានាធិបតី​ជឿជាក់​ថា ​ជោគវាសនា​របស់​គាត់​គឺ ​ដើម្បី​ស្ដារ​រុស្ស៊ី​ជា​មហាអំណាច។ ចំណុចសំខាន់គឺ ការគ្រប់គ្រងអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ លោក Putin ថា អ៊ុយក្រែន គ្មានបំណងបំពេញតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាពបឋមទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម