ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ប្រទេសអឺរ៉ុបមួយទៀតលាលែងពីតំណែង
យោងតាមការិយាល័យប្រធានាធិបតីអ៊ីតាលីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានដាក់ពាក្យលាលែងពីតំណែងជាផ្លូវការទៅកាន់លោកប្រធានាធិបតី Sergio Mattarella ។
កាលពីសប្តាហ៍មុន លោក Draghi ធ្លាប់បានប្រកាសលាលែងពីតំណែងម្ដងរួចមកហើយ បន្ទាប់ពីសមាជិកម្នាក់នៃសម្ព័ន្ធភាពរួបរួមជាតិរបស់គាត់ គឺចលនាផ្កាយប្រាំ (D5Z) បានបដិសេធមិនចូលរួមក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្តលើរដ្ឋាភិបាល ។
លោក Draghi វ័យ ៧៤ ឆ្នាំដែលជាអតីតប្រធានធនាគារកណ្តាលអឺរ៉ុប បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលីនៅខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលប្រទេសនេះកំពុងតស៊ូជាមួយនឹងអស្ថិរភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយោងតាមការស្ទង់មតិចុងក្រោយបង្អស់បានបង្ហាញថា ប្រជាជនអ៊ីតាលីភាគច្រើននៅតែចង់ឲ្យលោក Draghi បន្តជានាយករដ្ឋមន្ត្រីរបស់ពួកគេរហូតដល់ការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែឧសភា ឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក បញ្ជូនប្រព័ន្ធរ៉ុកកែត HIMARS បន្ថែមទៀតឲ្យ អ៊ុយក្រែន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ