Connect with us

ព័ត៌មានអន្ដរជាតិ

៥៣ឆ្នាំហើយ ដានជើង Neil Armstrong និង Buzz Aldrin នៅតែអាចមើលឃើញលើ ឋានព្រះចន្ទ

បានផុស

នៅ

អង្គការ ណាសា បានបង្ហាញវីដេអូដ៏អស្ចារ្យ នៃដានជើងរបស់អវកាសយានិក Neil Armstrong និង Buzz Aldrin លើផ្ទៃព្រះចន្ទ ដែលនៅតែអាចមើលឃើញ បន្ទាប់ពីការចុះចតរបស់យានអវកាស Apollo 11 កាលពី៥៣ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូនេះ ត្រូវបានបញ្ចេញកាលពីថ្ងៃពុធទី២០ខែកក្កដា ពោលគឺចំទិវាព្រះចន្ទអន្តរជាតិ។ 

ក្នុងការបង្ហោះនោះ ទីភ្នាក់ងារអវកាស ណាសា​ បាននិយាយថា “ថ្ងៃនេះជាខួបនៃការចុះចតលើភពព្រះចន្ទរបស់យានអវកាស Apollo 11 ហើយជាលើកទីមួយ ដែលមនុស្សបានឈានជើងលើផ្ទៃពិភពមួយទៀត។ វីដេអូដែលបានមកពី យាន Lunar Reconnaissance Orbiter បានបង្ហាញពីផ្លូវរបស់អវកាសយានិក ដែលនៅតែមើលឃើញ បន្ទាប់ពីពេលនោះ”។ 

ណាសា កត់សម្គាល់ថា Apollo 11 គឺជាយានល្បីល្បាញបំផុត ហើយបេសកកម្មមុនៗរបស់វា បានត្រួសត្រាយផ្លូវ សម្រាប់ការចុះចតដ៏គួរឲ្យកត់សម្គាល់ រួមទាំងមនុស្សយន្តរុករក Rover និង Surveyor ក៏ដូចជាបេសកកម្មអវកាសយានិក Apollo 8, 9 និង 10 ដែលបានសាកល្បងចូល និងចេញតាមគន្លងព្រះចន្ទផងដែរ។

យាន Lunar Reconnaissance Orbiter បានរុករកភពព្រះចន្ទចាប់តាំងពីឆ្នាំ ២០០៩មក ហើយវាបានបញ្ជូនទិន្នន័យមកផែនដីវិញរួចទៅហើយ។

ចង់ដឹងថាវីដេអូនោះយ៉ាងណា តោះទៅទស្សនាទាំងអស់គ្នា!

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យាន Perseverance របស់អង្គការណាសា ចុះចតនៅភពអង្គារដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម