Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញាក់ផ្អើលគ្រប់គ្នា! លោក ចូ បៃដិន និយាយថា ខ្លួនមានជំងឺមហារីក 

បានផុស

នៅ

វីដេអូ​ដែល​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន ​អះអាង​ក្នុង​សុន្ទរកថា​មួយ​ថា ​លោក​មាន​ជំងឺ​មហារីក បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ពុធទី២០ខែកក្កដា។

លោក Biden បាននិយាយបែបនេះអំឡុងដំណើរទស្សនកិច្ចទៅកាន់អតីតរោងចក្រអណ្តូងរ៉ែធ្យូងថ្មមួយនៅទីក្រុង Somerset នៃរដ្ឋ Massachusetts ដើម្បីពិភាក្សាអំពីបទបញ្ជាប្រតិបត្តិថ្មី ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ថ្វីបើការកត់សម្គាល់នេះមានលក្ខណៈធម្មតាក៏ដោយ ប៉ុន្តែសេតវិមានបានបំភ្លឺភ្លាមៗថា លោកប្រធានាធិបតីបានសំដៅទៅលើការព្យាបាលជំងឺមហារីកស្បែក ដែលគាត់បានព្យាបាលមុនពេលចូលកាន់តំណែងនៅក្នុងខែមករាឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden កំពុងពិភាក្សាអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការបំភាយឧស្ម័នចេញពីរោងចក្រចម្រាញ់ប្រេង នៅពេលដែលគាត់លើកឡើងសំដៅទៅផ្ទះកាលពីកុមារភាពរបស់គាត់ ក្នុងរដ្ឋ Delaware ហើយនិយាយថា “ម្តាយរបស់ខ្ញុំបានបើកឡានដឹកយើង ជាជាងឲ្យយើងដើរ។ អ្នកត្រូវតែពាក់ក្រណាត់ជូតមុខរបស់អ្នក ដើម្បីយកប្រេងចេញពីបង្អួច។ នោះហើយជាមូលហេតុដែលខ្ញុំ និងមនុស្សជាច្រើនទៀតដែលខ្ញុំធំធាត់ជាមួយ មានជំងឺមហារីក ហើយជាមូលហេតុយូរបំផុត ដែលរដ្ឋ Delaware មានអត្រាមហារីកខ្ពស់បំផុតនៅក្នុង​ប្រទេស”។

ខណៈការកត់សម្គាល់របស់លោកប្រធានាធិបតីបានបង្កការភ្ញាក់ផ្អើលនោះ សេតវិមានបានបំភ្លឺថា គាត់កំពុងសំដៅទៅលើការធ្វើរោគវិនិច្ឆ័យពីមុនរបស់គាត់តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ លោក បៃដិន ជួយអ៊ុយក្រែន អស់ប្រាក់ជិត ៧ពាន់លានដុល្លារហើយ ចាប់តាំងពីឡើងកាន់អំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម