ព័ត៌មានអន្ដរជាតិ
Europol មានភ័ស្តុតាងបង្ហាញថា អាវុធត្រូវបានរត់ពន្ធពីអ៊ុយក្រែន យកទៅលក់លើទីផ្សារងងឹត
Europol មានភ័ស្តុតាងដែលបង្ហាញថា អាវុធត្រូវបានរត់ពន្ធពីអ៊ុយក្រែនយកទៅលក់នៅលើទីផ្សារងងឹត។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដែលដកស្រង់សម្តីអ្នកនាំពាក្យរបស់ទីភ្នាក់ងារប៉ូលិសសហភាពអឺរ៉ុប។

លោក Jan Op Gen Oorth បានប្រាប់ទីភ្នាក់ងារព័ត៌មាន DPA នៅទីក្រុង ឡាអេ ថា មានភ័ស្តុតាងដែលអាវុធនិងទំនិញយោធាពីអ៊ុយក្រែន ត្រូវបានយកទៅលក់នៅលើទីផ្សារងងឹត ក៏ដូចជាភ័ស្តុតាងនៃការជួញដូរអាវុធធុនធ្ងន់ខុសច្បាប់ ផងដែរ។
អ្នកនាំពាក្យរូបនេះនិយាយថា មានហានិភ័យដែលអាវុធធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋជន ឬភេរវករ។ ក៏មានការភ័យខ្លាចផងដែរថា អាវុធអាចត្រូវបានលាក់នៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសអ៊ុយក្រែន ហើយត្រូវបានរត់ពន្ធចូលទៅក្នុងសហភាពអឺរ៉ុប។

លោកបន្តថា Europol ត្រូវបានជូនដំណឹងអំពីករណីជាច្រើន ឧទាហរណ៍ដូចជាករណីដែលប្រព័ន្ធមីស៊ីល Javelin ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានដាក់លក់នៅលើ Darkwet ថ្វីបើការអះអាងនេះ តម្រូវឲ្យមានការស៊ើបអង្កេតបន្ថែមក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាវុធលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ធ្លាយទៅដល់មជ្ឈិមបូព៌ា ធ្លាក់ចូលទីផ្សារងងឹត (មានវីដេអូ)

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ