Connect with us

ព័ត៌មានអន្ដរជាតិ

ភរិយាលោក Abe ឆ្លើយបែបណា រឿងឈរឈ្មោះបោះឆ្នោតជំនួសស្វាមី

បានផុស

នៅ

ភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានប្រាប់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Fumio Kishida កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីមិនមានបំណងឈរឈ្មោះនៅក្នុងការបោះឆ្នោតសភាជាន់ទាបដើម្បីបំពេញកន្លែងទំនេរសម្រាប់ខេត្ត Yamaguchi ភាគខាងលិចជប៉ុន ក្រោយការស្លាប់ស្វាមីរបស់លោកស្រីនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Akie Abe បានលើកឡើងបែបនេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំជាមួយសមាជិកសភាជាន់ទាបដែលគេហៅថា Diet របស់គណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចដែលប្តីរបស់លោកស្រីធ្លាប់ដឹកនាំ ។

ក្រោយមកលោកស្រី Akie Abe ក៏បានជួបជាមួយលោក Fumio Kishida និងមន្ត្រីផ្សេងទៀតនៃគណបក្ស LDP រយៈពេល ១០ នាទីដើម្បីសម្តែងការដឹងគុណចំពោះការគាំទ្ររបស់ពួកគេ ចាប់តាំងពីស្វាមីលោកស្រីបានទទួលមរណភាពក្នុងខែនេះ ។

ទន្ទឹមនោះលោកស្រី Akie Abe ក៏​បាន​ជួប​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រីលោក Suga Yoshihide ដែល​មាន​តួនាទី​ជា​ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល អំឡុង​ពេល​លោក Abe កាន់​តំណែង ខណៈនៅព្រឹកថ្ងៃដដែលនោះលោកស្រីក៏បានជួបអនុប្រធានគណបក្សលោក Aso Taro និងលោក Motegi Toshimitsu ជាអគ្គលេខាធិការបក្សផងដែរ ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៨ ខែកក្កដា ខណៈពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប៉ូលិសយាមលោក Abe ប្រាប់ថា មានអ្នករំខាន ទើបភ្នាត់ស្នៀតការពារមិនបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៤៨ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម