Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា ចក្រភពអង់គ្លេសបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីចំនួន២ករណីបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនៅក្នុងទីក្រុងឡុងដ៍និងភាគពាយព្យប្រទេសអង់គ្លេសគឺជាទំនាក់ទំនងរបស់មនុស្សដែលបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងដែលជាកន្លែងវីរុសថ្មីនេះត្រូវបានរកឃើញ។

ស្របពេលជាមួយគ្នានោះ វិធានការរឹតត្បិតការធ្វើដំណើរជាមួយប្រទេសអាហ្រ្វិកខាងត្បូងត្រូវបានដាក់ចេញ។

អ្នកណាដែលធ្វើដំណើរទៅទីនោះកាលពីពីរសប្តាហ៍មុននិងអ្នកដែលពួកគេបានទាក់ទងជាមួយ ត្រូវបានគេប្រាប់ឲ្យធ្វើចត្តាឡីស័កជាបន្ទាន់។

វីរុសក្លាយពូជថ្មីនេះបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលនៅទីនោះ​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Zweli Mkhize បានព្រមានថា “មនុស្សវ័យក្មេងដែលធ្លាប់តែមានសុខភាពល្អ បានក្លាយទៅជាអ្នកជំងឺកាន់តែច្រើន”។

អ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូងនិយាយថា វីរុសក្លាយពូជប្រភេទថ្មីនេះបានរីករាលដាលយ៉ាងឆាប់រហ័សហើយបានក្លាយជាទម្រង់លេចធ្លោនៃវីរុសនៅផ្នែកខ្លះនៃប្រទេស។

វីរុសក្លាយពូជនេះនៅតែកំពុងត្រូវបានគេវិភាគ។ វាមានភាពស្រដៀងគ្នាមួយចំនួនទៅនឹងអ្វីដែលត្រូវបានគេរកឃើញរួចទៅហើយនៅក្នុងចក្រភពអង់គ្លេសបើទោះបីជាពួកគេមានការវិវត្តដាច់ដោយឡែកពីគ្នាក៏ដោយ។

វីរុសទាំងពីរនេះមានការផ្លាស់ប្តូរដែលគេហៅថា N501Y។ វាជាផ្នែកសំខាន់មួយនៃវីរុសក្នុងការចម្លងដល់កោសិកានៃរាងកាយរបស់មនុស្ស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី

ចុចអាន៖ អង់គ្លេសកំពុង​ស្វះស្វែង​ជាមួយបារាំង ស្វែងរក​ដំណោះ​ស្រាយ​រឿង​បិទ​ព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម