Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងសម្លាប់សកម្មប្រយុទ្ធ អ៊ុយក្រែន ជាង ៦០០ នាក់

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយយោធារុស្ស៊ីនៅតំបន់ Odessa នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ខែកក្កដា បានសម្លាប់ពួកសកម្មប្រយុទ្ធជាង ៦០០ នាក់ រួមទាំងទាហានស៊ីឈ្នួលចំនួន ១២០ នាក់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយថា “យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពលើកចុងក្រោយនៃការវាយប្រហារកាលពីថ្ងៃទី ១៦ ខែកក្កដា ដោយអាវុធល្បឿនលឿនជាងសំឡេងរបស់កងកម្លាំងដែនអាកាសរុស្ស៊ីលើទីតាំងដាក់ពង្រាយអ្នកជាតិនិយមបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌល ‘Empire’ នៅក្នុងភូមិ Konstantinovka តំបន់ Odessa បានសម្លាប់ពួកសកម្មប្រយុទ្ធជាង ៦០០ នាក់ ក្នុងនោះទាហានស៊ីឈ្នួលបរទេសរហូតដល់ ១២០ នាក់ក៏បានបាត់បង់ជីវិតផងដែរ” ។

ទន្ទឹមនោះ ការវាយប្រហារនេះកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថា គោលដៅរបស់យោធារុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន មិនមែនផ្តោតសំខាន់តែនៅភាគខាងកើតប្រទេសនេះនោះទេ ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោកបានបង្កប់ន័យថា យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូបានផ្លាស់ប្តូរហើយ បន្ទាប់ពីបស្ចិមប្រទេសផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន  ដូច្នេះរុស្ស៊ីមានតែត្រូវកម្ចាត់កងកម្លាំងអ៊ុយក្រែនបន្ថែមទៀតចេញពីខ្សែត្រៀមជួរមុខដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៥ ខែហើយ ក្រោយផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ុយក្រែន សុំម្ចាស់បំណុលពន្យារពេលសងលុយរយៈពេល ២៤ ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម