Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល​ វាយឆ្មក់ប្លុកក្រុមបងធំ សម្លាប់មនុស្ស ១៨នាក់

បានផុស

នៅ

មនុស្សចំនួន១៨នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់ ប្រឆាំងនឹងក្រុមបងធំជាឧក្រិដ្ឋជនដែលគ្រប់គ្រងប្លុកសំណង់អនាធិបតេយ្យដ៏ឃោរឃៅបំផុតមួយរបស់ទីក្រុង Rio de Janeiro។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​​ប្រដាប់ដោយ​អាវុធ​ធុន​ធ្ងន់ប្រមាណ ៤០០​នាក់ ​ត្រូវ​បាន​​ដាក់​ពង្រាយ​ទៅ​កាន់ប្លុកសំណង់អនាធិបតេយ្យ​ Alemão កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ទី ២១ខែកក្កដា។

មន្ត្រីនិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន១៦នាក់ គឺជាជនសង្ស័យឧក្រិដ្ឋកម្ម ខណៈមន្ត្រីប៉ូលិស និងពលរដ្ឋ គឺជាជនរងគ្រោះពីរនាក់ផ្សេងទៀត ។

ប្រតិបត្តិការ​នេះ ​បាន​ធ្វើឡើង​ពេញ​មួយ​ថ្ងៃ ហើយ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ជាប់​ក្នុង​ផ្ទះ​របស់​ពួកគេ។

យោងតាមប៉ូលិស, គោលបំណងនៃការវាយឆ្មក់នេះគឺដើម្បីកំណត់ទីតាំង និងចាប់ខ្លួនឧក្រិដ្ឋជន ដែលគ្រោងធ្វើប្រតិបត្តិការនៅក្នុងតំបន់អនាធិបតេយ្យ ជាគូប្រជែង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក O Dia បានរាយការណ៍ថា គោលដៅមួយចំនួន បានស្លៀកឯកសណ្ឋានស្រដៀងនឹងប៉ូលិស ដែលជាហេតុធ្វើឲ្យក្រុមមន្ត្រីពិបាកប៉ាន់ស្មាន។

មន្ត្រីទាំង ៤០០នាក់ ត្រូវបានគាំទ្រដោយរថយន្តការពារគ្រាប់កាំភ្លើងចំនួន ១០ គ្រឿង និងឧទ្ធម្ភាគចក្រ ៤ គ្រឿង។

គួរបញ្ជាក់ថា ការវាយឆ្មក់ដ៏សាហាវបែបនេះ មិនមែនជារឿងចម្លែកទេ នៅក្នុងទីក្រុង Rio de Janeiro ព្រោះប៉ូលិស តែងតែតាមប្រមាញ់ក្រុមជួញដូរគ្រឿងញៀន។

កាលពីខែឧសភា មនុស្សចំនួន២២នាក់ ត្រូវបានសម្លាប់ រួមទាំងអ្នកឈរមើលភេទស្រីម្នាក់ផងដែរ នៅក្នុងប្លុកអនាធិបតេយ្យ Vila Cruzeiro។

ដោយឡែក កាលពីឆ្នាំមុន មនុស្សយ៉ាងតិច ២៥ នាក់ រួមទាំងមន្រ្តីប៉ូលិសម្នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារ នៅតំបន់ Jacarezinho៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកពន្លត់អគ្គិភ័យ ៩នាក់ស្លាប់ក្នុង សោកនាដកម្មដ៏រន្ធត់ នៅ ប្រេស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម