Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីបេឡារុស ទទួលស្គាល់ថា ប្រទេសរបស់គាត់ គឺ “ផ្តាច់ការ”

បានផុស

នៅ

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានសារភាពកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែកក្កដាថា គាត់បានគ្រប់គ្រងរដ្ឋផ្តាច់ការមួយ ប៉ុន្តែអះអាងថា មិនមានអ្នកទោសនយោបាយនៅក្នុងប្រទេសរបស់គាត់ទេ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko បានប្រាប់ AFP ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅរដ្ឋធានី មីនស្កិ៍ ថា “មែ​នហើយ ប្រព័ន្ធអំណាចរបស់យើងកាន់តែតឹងរ៉ឹង។ ខ្ញុំក៏មិនច្រានចោលពាក្យថា ផ្តាច់ការ ដែរ”­។

អង្គការ​សិទ្ធិ​មនុស្ស​បេឡារុស Viasna បាននិយាយ​ថា បច្ចុប្បន្ន​ប្រទេស​នេះ ​មាន​អ្នក​ទោស​នយោបាយចំនួន ១២៥៩​នាក់។ ប៉ុន្តែលោក Lukashenko បានច្រានចោលការលើកឡើងនេះ ហើយអះអាងថា គ្មាននរណាម្នាក់មកពីក្រុមប្រឆាំង កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារនោះទេ។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko

អតីតអ្នកគ្រប់គ្រងកសិដ្ឋានរដ្ឋអតីតសូវៀតមួយនេះ បានគ្រប់គ្រងប្រទេសបេឡារុស តាំងពីឆ្នាំ ១៩៩៤មក ហើយបានព្យាយាមបង្ហាញឲ្យគេឃើញថា ការប្រឆាំងទាំងអស់ចំពោះការគ្រប់គ្រងរបស់គាត់ គឺជាផែនការដែលគាំទ្រដោយលោកខាងលិច។

គាត់បានថ្កោលទោសប្រជាជនបេឡារុស ដែលចូលរួមក្នុងការតវ៉ាជាប្រវត្តិសាស្ត្រ ប្រឆាំងនឹងការជាប់ឆ្នោតឡើងវិញកាលពីឆ្នាំ២០២០។ គាត់និយាយ​ថា “មនុស្ស​ទាំង​នេះ​បាន​និយាយ​ប្រឆាំង​នឹង​រដ្ឋ។ មិន​មែន​ប្រឆាំង​នឹង​អាជ្ញាធរ​ទេ គឺ​ប្រឆាំង​នឹង​រដ្ឋ និង​ប្រជាជាតិ​របស់​ពួកគេ”។

មេដឹកនាំ​វ័យ​៦៧​ឆ្នាំ​រូប​នេះ​ បានបង្ក្រាប​បាតុកម្ម​ ដោយ​មាន​ជំនួយ​ពី​លោក​ប្រធានាធិបតី ​វ្ល៉ាឌីមៀរ ពូទីន ដែល​ជា​សម្ព័ន្ធមិត្ត​។

នៅពេលសួរថា តើបន្ទាប់ពីដឹកនាំអស់រយៈពេល២៨ឆ្នាំ គាត់មានគម្រោងចុះចេញពីតំណែងដែរឬទេ? ប្រធានាធិបតីបេឡារុសរូបនេះ មិនបានផ្តល់ចម្លើយច្បាស់លាស់ឡើយ។ ផ្ទុយទៅវិញ លោក Lukashenko បានអះអាងថា ប្រសិនបើគាត់លាលែងពីអំណាចនៅឆ្នាំ ២០២០នោះ សព្វថ្ងៃនេះ ស្ថានភាពនៅបេឡារុស មុខជាអាក្រក់ជាងនៅអ៊ុយក្រែនទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បេឡារុស ប្តេជ្ញា គាំទ្រ រុស្ស៊ី យ៉ាងពេញទំហឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម