ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បន្ថែមប្រទេសចំនួន ៥ ទៀត ចូលក្នុងបញ្ជី “រដ្ឋអមិត្ត”
រដ្ឋាភិបាលរុស្ស៊ី បានពង្រីកបញ្ជី “រដ្ឋអមិត្ត” ដោយដាក់បញ្ចូលប្រទេសក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាស៊ី និងស្លូវ៉ាគី។
គណៈរដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពបញ្ជីរដ្ឋបរទេស ដែលប្រព្រឹត្តសកម្មភាពអមិត្ត ប្រឆាំងនឹងបេសកកម្មការទូត និងកុងស៊ុលរុស្ស៊ីនៅបរទេស។ បញ្ជីនេះរួមមានប្រទេសក្រិក ដាណឺម៉ាក ស្លូវេនី ក្រូអាស៊ី និងស្លូវ៉ាគី”។
ឥឡូវ ប្រទេសទាំងនេះ ត្រូវដាក់កំហិតក្នុងការជួលបុគ្គលិកនៅក្នុងស្ថានទូត ស្ថានកុងស៊ុល និងការិយាល័យតំណាងរបស់ទីភ្នាក់ងាររដ្ឋាភិបាល ដែលមានទីតាំងនៅលើទឹកដី រុស្ស៊ី។
ស្លូវេនី និងក្រូអាស៊ី ត្រូវបានហាមឃាត់ មិនឲ្យជួលបុគ្គលិកនៅក្នុងបេសកកម្មការទូត និងការិយាល័យកុងស៊ុលរបស់ពួកគេ ឡើយ។
សេចក្តីថ្លែងការណ៍បន្តថា បញ្ជីនេះមិនមែនជាបញ្ជីចុងក្រោយទេ ហើយអាចនឹងត្រូវបានពង្រីកបន្ថែមទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រធានាធិបតីបេឡារុស ទទួលស្គាល់ថា ប្រទេសរបស់គាត់ គឺ “ផ្តាច់ការ”
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់