Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភពអង់គ្លេស ត្រៀមបញ្ជូន កងនាវាមុជទឹក​នុយក្លេអ៊ែរ ទៅ អូស្រ្តាលី ដើម្បីព្រមាន ចិន

បានផុស

នៅ

ចក្រភពអង់គ្លេស ​នឹង​បញ្ជូន​កងនាវាមុជទឹក​នុយក្លេអ៊ែរ ទៅកាន់មហាសមុទ្រ​ប៉ាស៊ីហ្វិក ​ក្នុង​ការ​សម្រេចចិត្ត​មួយ ​ដើម្បី​រារាំង​ការលុកលុយ​របស់​ចិន​នៅក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការសម្រេចចិត្តនេះ នាវាមុជទឹករបស់ចក្រភពអង់គ្លេស នឹងត្រូវដាក់ពង្រាយនៅប្រទេសអូស្ត្រាលីរហូតដល់ឆ្នាំ២០៤០ ដោយដំណើរការក្នុងរយៈចម្ងាយ ដែលអាចវាយប្រហារប្រទេសចិនបាន។

ប្រមុខកងកម្លាំងប្រដាប់អាវុធអង់គ្លេស ឧត្តមនាវីឯក Sir Tony Radakin នឹងយល់ព្រមលើការរៀបចំនេះ ក្នុងសន្និសីទកងទ័ពជើងទឹកនាទីក្រុងស៊ីដនី នៃប្រទេសអូស្រ្តាលី នៅសប្តាហ៍ក្រោយ។

ការបញ្ជូននាវាមុជទឹកឲ្យទៅល្បាតនៅសមុទ្រចិនខាងត្បូង នឹងក្លាយជាវិធានការដ៏រសើបបំផុតរបស់ចក្រភពអង់គ្លេស ប្រឆាំងនឹងទីក្រុងប៉េកាំង។

យោងតាមរបាយការណ៍នៅក្នុងប្រទេសអូស្ត្រាលី, កងនាវាមុជទឹករបស់ចក្រភពអង់គ្លេស នឹងឈរជើងនៅទីក្រុង Perth លើឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ហើយនាវាមុជទឹកអូស្ត្រាលី នឹងត្រូវបានបញ្ចូលទៅក្នុងក្រុមនាវិកអង់គ្លេស ដើម្បីពង្រឹងជំនាញរបស់ពួកគេ។

នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ព័ន្ធសន្តិសុខ AUKUS (អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក)។

AUKUS ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុន ដើម្បី​ប្រឈម​មុខ​នឹង​ការ​ពង្រីក​យោធា​របស់​ចិន​នៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ អូស្ត្រាលី​បាន​ជាប់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ប្រឈមមុខផ្នែក​ការទូត​ជាមួយ​ចិន។ ការធ្វើឲ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងការពារជាតិជាមួយចក្រភពអង់គ្លេស ទំនងជាបង្កឲ្យមានកំហឹងបន្ថែមទៀតជាមួយ ចិន ដែលប្រឆាំងនឹងកិច្ចព្រមព្រៀង AUKUS យ៉ាងដាច់អហង្ការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស បញ្ចេញវីដេអូ បង្វឹកទាហានអ៊ុយក្រែន ដើម្បីទប់ទល់រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម