Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិស្បៀងអាហារពិភពលោកអាចធូរស្រាល ក្រោយរុស្ស៊ី និងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ

បានផុស

នៅ

មន្ត្រីរុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)​ លោក Antonio Guterres និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជិតខាងទាំង២ កំពុងមានសង្រ្គាម ហើយស្ថិតក្នុងចំណោមប្រទេសនាំចេញស្បៀងអា​ហារដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែការលុកលុយរបស់រុស្ស៊ី បានឈានទៅដល់ការបិទសមុ​ទ្រខ្មៅ ធ្វើឲ្យការនាំចេញរបស់អ៊ុយក្រែន ធ្លាក់ចុះដល់ ១ភាគ៦នៃកម្រិតមុនសង្គ្រាម។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រទី២២ខែកក្កដា ដោយមិនព្រមអង្គុយនៅតុតែមួយ និងចាប់ដៃគ្នា នោះទេ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅវិមាន Dolmabahce ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយមានវត្តមានរបស់លោក Erdogan និងលោក Guterres។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ១២០ ថ្ងៃ ហើយអាចត្រូវបានបន្ត ដោយស្វ័យប្រវត្តិ ទោះគ្មានការចរចាបន្ថែមក៏ដោយ។

យោងតាមមន្ត្រី UN, ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមចម្រុះមួយដែលមានបុគ្គលិកតួកគី អ៊ុយក្រែន និង UN នឹងត្រួតពិនិត្យការដាក់គ្រាប់ធញ្ញជាតិទៅក្នុងនាវា នៅកំពង់ផែអ៊ុយក្រែន មុនពេលចេញដំណើរតាមផ្លូវដែលបានគ្រោងទុក តាមរយៈសមុទ្រខ្មៅ។

នាវាល្បាតអ៊ុយក្រែន នឹងនាំផ្លូវនាវាពាណិជ្ជកម្ម ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិ តាមផ្លូវសម្បូរគ្រាប់មីននៅជុំវិញឆ្នេរសមុទ្រ ដោយប្រើផែនទីបណ្តាញសុវត្ថិភាពដែលផ្តល់ដោយភាគីអ៊ុយក្រែន។

បន្ទាប់មក នាវាទាំងនោះនឹងឆ្លងកាត់សមុទ្រខ្មៅ ឆ្ពោះទៅច្រកសមុទ្រ Bosphorus របស់ប្រទេសតួកគី ដោយទទួលការត្រួតពិនិត្យយ៉ាងដិតដល់ ពីសំណាក់មជ្ឈមណ្ឌលសម្របសម្រួលរួមនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយមានតំណាងមកពី UN អ៊ុយក្រែន រុស្ស៊ី និងតួកគី។

តាមនោះ កប៉ាល់ដែលចូលអ៊ុយក្រែន នឹងត្រូវត្រួតពិនិត្យដោយ មជ្ឈមណ្ឌលសម្របសម្រួលរួម ដូចគ្នា ដើម្បីធានាថាពួកគេមិនដឹកអាវុធ។

ភាគីរុស្ស៊ី និងអ៊ុយក្រែន ក៏នឹងរារាំងការវាយប្រហារលើនាវាពាណិជ្ជកម្ម ឬកំពង់ផែណាមួយដែលចូលរួមក្នុងគំនិតផ្តួចផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិសំខាន់ៗផងដែរ ខណៈអ្នកឃ្លាំមើលUN និងតួកគី នឹងមានវត្តមាននៅកំពង់ផែអ៊ុយក្រែន ដើម្បីកំណត់តំបន់ការពារដោយកិច្ចព្រមព្រៀង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ី បន្ថែមប្រទេសចំនួន ៥ ទៀត ចូលក្នុងបញ្ជី “រដ្ឋអមិត្ត”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទីutes មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

នយោបាយ២៦ នាទីutes មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

សន្តិសុខសង្គម១០ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម