ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិត បញ្ជាក់ស្ថានភាពកូវីដ របស់លោក បៃដិន ពេលនេះ
អាការជំងឺកូវីដ១៩ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅពេលនេះ បានប្រសើរឡើងហើយ ដោយសារជីពចរ សម្ពាធឈាម និងកម្រិតអុកស៊ីសែនរបស់លោកនៅតែ ធម្មតា។ នេះបើតាមការបញ្ជាក់ពី វេជ្ជបណ្ឌិតរបស់លោក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយសេតវិមាន, វេជ្ជបណ្ឌិតរបស់លោក បៃដិន គឺលោក Keven O’Connor បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងចេញរោគសញ្ញាហៀរសំបោរ អស់កម្លាំង និង ក្អកម្តងម្កាល។
លោក O’Connor ក៏បាននិយាយផងដែរថា លោក បៃដិន មានគ្រុនក្តៅបន្តិចនៅល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានបញ្ហាអីទេ ព្រោះនោះជាការឆ្លើយតបទៅនឹងថ្នាំ។ កម្តៅរបស់លោកនៅតែធម្មតា ចាប់តាំងពីពេលនោះមក។
លោក បៃដិន ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ កំពុងបន្តលេបថ្នាំប្រឆាំងមេរោគ Paxlovid។ នេះជាថ្នាំដែលអាចកាត់បន្ថយហានិភ័យនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់សម្រាប់អ្នកដែលងាយរងគ្រោះបំផុត។
នៅអាយុ៧៩ឆ្នាំ ប្រធានាធិបតីរូបនេះ ត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមក្រុមមនុស្សប្រភេទនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ សេតវិមាន បញ្ជាក់រោគសញ្ញា លោក បៃដិន ក្រោយឆ្លង កូវីដ១៩
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?