ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តល់ជំនួយយោធាថ្មី ក្នុងទំហំទឹកប្រាក់ ២៧០ លានដុល្លារបន្ថែមទៀតដល់ អ៊ុយក្រែន
សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយផ្នែកសន្តិសុខក្នុងទំហំទឹកប្រាក់ ២៧០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដែលក្នុងកញ្ចប់នេះនឹងរួមមានទាំង ប្រព័ន្ធរ៉ុកកែតរយៈចម្ងាយមធ្យមបន្ថែមទៀត និងយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្រ ផងដែរ។
សេចក្តីប្រកាសកាលពីថ្ងៃសុក្រទី២២ខែកក្កដានេះ បាននាំឲ្យជំនួយសន្តិសុខសរុប របស់សហរដ្ឋអាមេរិកដែលផ្តល់ឲ្យអ៊ុយក្រែនដោយរដ្ឋបាលរបស់លោកប្រធានាធិបតីលោក Joe Biden កើនដល់ទៅ ៨.២ពាន់លានដុល្លារ។
កញ្ចប់ថ្មីនេះ រួមមានទាំងប្រព័ន្ធរ៉ុកកែត High Mobility Artillery Rocket Systems ឬ HIMARS ហើយនឹងអនុញ្ញាតឲ្យទីក្រុង កៀវ ទទួលបានយន្តហោះគ្មានមនុស្សបើក Phoenix Ghost រហូតដល់ទៅ ៥៨០ គ្រឿង។ ទាំង២នេះសុទ្ធតែជាប្រព័ន្ធអាវុធដ៏សំខាន់ ដែលអនុញ្ញាតឲ្យ អ៊ុយក្រែន បន្តក្នុងការប្រយុទ្ធ ថ្វីបើកាំភ្លើងធំរបស់រុស្ស៊ីមានថាមពលខ្លាំងជាងក៏ដោយ។
លោក John Kirby អ្នកសម្របសម្រួលទំនាក់ទំនងជាយុទ្ធសាស្ត្រ របស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានឲ្យដឹងថា ជំនួយចុងក្រោយនេះក៏រួមបញ្ចូលផងដែរ នូវគ្រាប់កាំភ្លើងធំចំនួន ៣៦០០០ គ្រាប់ និងគ្រាប់បន្ថែមសម្រាប់ HIMARS។
លោក Kirby អះអាងថា “លោកប្រធានាធិបតីបានបញ្ជាក់ច្បាស់ៗថា យើងនឹងបន្តគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន និងប្រជាជនរបស់ខ្លួន ដរាបណាពួកគេត្រូវការ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន នឹង ដាក់ ទណ្ឌកម្ម ពលរដ្ឋ ខ្លួន រូបណា ដែល ទទួល លិខិត ឆ្លង ដែន រុស្ស៊ី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់