ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ចំនួនកម្ទេចប្រព័ន្ធរ៉ុកកែត HIMARS របស់ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ុកកែតកាំភ្លើងចល័តខ្ពស់ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកចំនួន ៤ គ្រឿងនៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ២០ ខែកក្កដា ។

ក្រសួងបាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃថា “ជើងទម្រចំនួន ៤ និងយានដឹកប្រព័ន្ធរ៉ុកកែតបាញ់កាំភ្លើង HIMARS ជាច្រើនផ្សេងទៀតដែលផលិតដោយសហរដ្ឋអាមេរិកត្រូវបានបំផ្លាញ” ។
ការអះអាងនេះបានធ្វើឡើងរយៈពេល ២ ថ្ងៃ បន្ទាប់ពីប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោក Mark Milley បាននិយាយថា មិនមានប្រព័ន្ធរ៉ុកកែត HIMARS របស់ទីក្រុងវ៉ាស៊ីនតោនដែលផ្គត់ផ្គង់ដល់រដ្ឋាភិបាលទីក្រុងកៀវត្រូវបានកម្ទេចនោះទេ ។

លោក Milley បានប្រាប់សន្និសីទនៅឯមន្ទីរបញ្ចកោណកាលពីថ្ងៃពុធថា ក្រោយការបំផ្លាញប្រព័ន្ធអាវុធនេះហើយ រដ្ឋាភិបាលទីក្រុងកៀវក៏នឹងទទួលបានប្រព័ន្ធរ៉ុកកែត HIMARS ចំនួន ៤ គ្រឿងបន្ថែមទៀតផងដែរ ស្របពេលដែលយោធារុស្ស៊ីកំពុងបង្កើនការវាយលុកទៅលើប្រទេសអ៊ុយក្រែន ។
គួរបញ្ជាក់ថា កន្លងមកអាមេរិកបានផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំចល័តខ្ពស់ HIMARS ចំនួន ១២ គ្រឿងរួចហើយទៅឲ្យប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងអ៊ុយក្រែនក៏កំពុងប្រើប្រាស់អាវុធទាំងនេះដើម្បីវាយប្រហារប៉ុស្តិ៍បញ្ជាការរុស្ស៊ី និងគោលដៅយោធាផ្សេងទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងសម្លាប់សកម្មប្រយុទ្ធ អ៊ុយក្រែន ជាង ៦០០ នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ