ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ឲ្យប្រយ័ត្ន ដោយជឿថា អ្នកកើតជំងឺអុតស្វា បានរត់គេច ហែលឆ្លងទន្លេ ចូលមក កម្ពុជា
យោងតាមការចុះផ្សាយរបស់គេហទំព័រ Thaiger, ថៃ កំពុងតាមស្វែងរកបុរសសញ្ជាតិនីហ្សេរីយ៉ាម្នាក់ ដែលត្រូវបានគេកំណត់ថា ជាអ្នកជំងឺអុតស្វា ទី១របស់ប្រទេសថៃ នៅភូកេត។

គាត់បានបាត់ខ្លួនបន្ទាប់ពីមិនបានរាយការណ៍ទៅមន្ទីរពេទ្យ ហើយការតាមប្រមាញ់ទូទាំងប្រទេស កំពុងបន្ត។ បច្ចុប្បន្ន បុរសម្នាក់នេះ ត្រូវបានគេជឿថា បានរត់ចេញពីប្រទេសថៃ ដោយហែលទឹកឆ្លងទន្លេខេត្ត Sa Kaeo ចូលមកក្នុងប្រទេសកម្ពុជា។
នៅពេលដែលបុរសអាយុ២៧ឆ្នាំរូបនេះ បានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ហើយបន្ទាប់មកបានរាយការណ៍ពីរោគសញ្ញាទៅកាន់មន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត, ថៃ បានក្លាយជាប្រទេសទី ៧១ ដែលបញ្ជាក់ពីករណីជំងឺអុតស្វា។

គាត់បានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ១៨ ខែកក្កដា ប៉ុន្តែពេលមន្ត្រីទៅយកគាត់នៅខុនដូ គាត់បានបាត់ខ្លួនទៅហើយ។ គាត់បានស្នាក់នៅក្នុងសណ្ឋាគារមួយ ហើយបន្ទាប់មក បានផ្លាស់ទៅសណ្ឋាគារទីពីរនៅថ្ងៃបន្ទាប់ មុនពេលវីដេអូ CCTV បានប្រទះឃើញគាត់កាន់កូនសោនៅកន្លែងទទួលភ្ញៀវ ហើយចូលទៅក្នុងឡានពណ៌ស។
យោងទៅតាមនាយកដ្ឋានអន្តោប្រវេសន៍ថៃ បុរសជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានគេជឿថាបានរត់គេចខ្លួន ដោយសារតែគាត់ ស្នាក់នៅហួសទិដ្ឋាការ ដែលផុតកំណត់កាលពីខែវិច្ឆិកាឆ្នាំមុន ហើយទំនងជាខ្លាចការកាត់ទោស ឬការនិរទេស។

ប្រព័ន្ធផ្សព្វផ្សាយថៃ និងប្រភពអនុវត្តច្បាប់មួយចំនួនកំពុងរាយការណ៍ថា ពួកគេជឿថា បុរសកើតជំងឺអុតស្វាម្នាក់ បានភៀសខ្លួនទៅព្រំដែនថៃជាប់កម្ពុជា ជាទីដែលគាត់ហែលឆ្លងទន្លេចូលប្រទេសកម្ពុជា។
អាជ្ញាធរថៃបានប្រាប់ឲ្យប្រយ័ត្ន ហើយកំពុងទាក់ទងសមភាគីក្នុងប្រទេសកម្ពុជា ដើម្បីសហការគ្នាក្នុងការតាមដានបុរសម្នាក់នេះ ក្នុងគោលបំណងការពារការរីករាលដាលនៃជំងឺអុតស្វា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ