ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងភ័យថា ចិន អាចដាក់តំបន់គ្មានការហោះហើរលើ តៃវ៉ាន់
សារព័ត៌មាន CNN បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភពីចិនអាចប្រកាសតំបន់គ្មានការហោះហើរលើកោះតៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានសភាគឺលោកស្រី Nancy Pelosi ទៅកាន់កោះនេះ ។

ដោយដកស្រង់សម្ដីពីមន្ត្រីអាមេរិក, CNN បានរាយការណ៍ទៀតថា ប្រទេសចិនអាចដាក់តំបន់គ្មានការហោះហើរពីលើដែនអាកាសតៃវ៉ាន់ ឬហោះហើរយន្តហោះចម្បាំងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ។
ទន្ទឹមនោះមន្ត្រីខាងលើបាននិយាយថា សកម្មភាពបែបនេះអាចផ្តើមឲ្យមានការឆ្លើយតបពីតៃវ៉ាន់ ឬសហរដ្ឋអាមេរិក ស្របពេលដែលលោកស្រី Pelosi បាននឹងកំពុងរៀបចំផែនការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

របាយការណ៍បានបន្ថែមថា លោកស្រី Pelosi នឹងក្លាយជាសមាជិកសភាជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកដែលធ្វើទស្សនកិច្ចនៅតៃវ៉ាន់ក្នុងរយៈពេល ២៥ ឆ្នាំ ចាប់តាំងពីដំណើររបស់អតីតប្រធានសភាលោក Newt Gingrich ទៅកាន់កោះនេះក្នុងឆ្នាំ ១៩៩៧ ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើលោកស្រី Pelosi អនុវត្តតាមដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ ។

បន្ថែមពីនេះប្រទេសចិនក៏បានរិះគន់សហរដ្ឋអាមេរិកម្តងហើយម្តងទៀតចំពោះការរក្សាទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ដោយនិយាយថា សកម្មភាពបែបនេះរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន និងបង្កអស្ថិរភាពនៅក្នុងតំបន់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ប្រាប់ចំនួនកម្ទេចប្រព័ន្ធរ៉ុកកែត HIMARS របស់ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ