Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ជាក់ គ្មានគម្រោង នាំយកបុរសនីហ្សេរីយ៉ា កើតអុតស្វា ទៅប្រទេសវិញទេ

បានផុស

នៅ

លោក Anutin Charnvirakul រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ បាន​បញ្ជាក់​ថា ​ថៃ គ្មាន​គម្រោង​​ ក្នុង​ការនាំយក​អ្នក​ជំងឺអុត​ស្វា សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ​ពី​ កម្ពុជា​​ទេ។

លោក Anutin Charnvirakul

លោក Anutin បាននិយាយ​កាលពី​ថ្ងៃ​អាទិត្យទី២៤ខែកក្កដា​ថា លោក​រំពឹង​ថា ​អ្នកជំងឺ​នឹង​ទទួល​ការ​ព្យាបាល​នៅ​កម្ពុជា។ វាជាការល្អដែលឃើញគាត់ព្យាបាលនៅទីនោះ។ លោករំពឹងថា ស្ថានភាពរបស់គាត់នឹងប្រសើរឡើង។

អ្នកជំងឺ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុងរាជធានី​ភ្នំពេញ​។

ជនជាតិនីហ្សេរីយ៉ាអាយុ ២៧ឆ្នាំ បានចាកចេញពីខេត្តភូកេត មុនពេលការធ្វើតេស្តមន្ទីរពិសោធន៍ចំនួនពីរលើក ដែលធ្វើឡើងកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ បានបញ្ជាក់ពីករណីជំងឺអុតស្វាជាលើកដំបូងរបស់ប្រទេសថៃ។

អ្នក​ជំងឺ បាន​ឆ្លង​ព្រំដែន​ខេត្ត Sa Kaeo ចួល​មក​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្សារ​ទួលទំពូង ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍។

បើគាត់នៅប្រទេសថៃ គាត់​អាច​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ស្នាក់នៅ​លើសពេល​កំណត់។ គាត់បានចូលប្រទេសថៃកាលពីថ្ងៃទី ២១ ខែតុលាហើយស្នាក់នៅឆ្នេរ Patong។

អាជ្ញាធរកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋដែលទាក់ទងដោយផ្ទាល់ជាមួយគាត់ ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីគេ ដើម្បីការពារការរីករាលដាលនៃជំងឺអុតស្វា។ ពួកគេគួរតែទាក់ទងអាជ្ញាធរភ្លាមៗ ប្រសិនបើចេញរោគសញ្ញា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ជំងឺអុតស្វាបាត់រោគសញ្ញា ២ ទៅ ៣ សប្តាហ៍ តែ ករណីខ្លះអាចឱ្យស្លាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

ព័ត៌មានជាតិ១១ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ១១ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍១២ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានជាតិ១១ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម២២ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម