Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់រយៈពេលនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ ពេលកំពុងផែបើក

បានផុស

នៅ

លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា វានឹងចំណាយពេលប្រហែល ៨ ទៅ ៩ ខែដើម្បីនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនទាំងអស់ ក្រោយកិច្ចព្រមព្រៀងរបស់ទីក្រុងអ៊ីស្តង់ប៊ុល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ustenko បាននិយាយថា “ប្រសិនបើឥឡូវនេះកំពង់ផែបើក នោះយើងអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ៦០ លានតោនក្នុងរយៈពេល ៨ ទៅ ៩ ខែ ហើយការប្រមូលផលមានតម្លៃជាង ១០ ពាន់លានដុល្លារ” ។

លោក Ustenko បន្ថែមថា ប៉ុន្តែប្រសិនបើកំពង់ផែសមុទ្រនៅតែត្រូវបានបិទ ដូច្នេះវានឹងចំណាយពេលដល់ទៅ ២ ឆ្នាំឯណោះដើម្បីនាំចេញគ្រាប់ធញ្ញជាតិនេះ ។

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងនៅវិមាន Dolmabahce ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី ដោយមានវត្តមានរបស់លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan និងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)​ ។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ១២០ ថ្ងៃ ហើយអាចត្រូវបានបន្ត ដោយស្វ័យប្រវត្តិ ទោះគ្មានការចរចាបន្ថែមក៏ដោយ ។

យោងតាមមន្ត្រី UN បានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមចម្រុះមួយដែលមានបុគ្គលិកតួកគី អ៊ុយក្រែន និង UN នឹងត្រួតពិនិត្យការដាក់គ្រាប់ធញ្ញជាតិទៅក្នុងនាវានៅកំពង់ផែអ៊ុយក្រែន មុនពេលចេញដំណើរតាមផ្លូវដែលបានគ្រោងទុក តាមរយៈសមុទ្រខ្មៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ប្រាប់ចំនួនកម្ទេចប្រព័ន្ធរ៉ុកកែត HIMARS របស់ អាមេរិក ផ្ដល់ឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​អ៊ុយក្រែន​ចាប់​ផ្តើម​​អនុវត្ត​​​​​​កម្មវិធី​កេណ្ឌ​ទ័ព​​​​​ ខណៈ​រុស្ស៊ី​​ធ្លាប់​ធ្វើ​តាំងពី​២០២២​​

សេដ្ឋកិច្ច១២ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា អត្រាទិញ-លក់ ផ្ទះមានការកើនឡើង

សេដ្ឋកិច្ច១៤ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសមួយទៀត គ្រោងបង្កើតនៅខេត្តព្រះសីហនុ

សុះ ម៉ាច
ជីវិតកម្សាន្ដ១៤ នាទីutes មុន

លោក សុះ ម៉ាច កោតសរសើរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលចេះស្រលាញ់ អភិរក្ស និងលើកស្ទួយវិស័យសិល្ប:

ផ្លូវ ២៣០
សន្តិសុខសង្គម២០ នាទីutes មុន

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម