ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ប្រហារជីវិតមនុស្សលើកដំបូង ក្នុងរយៈពេលជាង ៤ទសវត្សរ៍
នៅថ្ងៃចន្ទ ទី ២៥ ខែកក្កដានេះ អាជ្ញាធរយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ ដែលរងការចោទប្រកាន់ថា បានជួយអនុវត្ត “អំពើភេរវកម្ម” ហើយនេះ គឺជាការប្រហារជីវិតលើកដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងរយៈពេលជាង ៤ទសវត្សរ៍ចុងក្រោយ។

នៅក្នុងការកាត់ក្តីបិទទ្វារកាលពីខែមករា បុរសទាំងបួននាក់ ត្រូវបានចោទប្រកាន់ថា បានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ព ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន។
រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG) ដែលជារដ្ឋបាលស្រមោលហាមឃាត់ដោយយោធាកំពុងកាន់អំណាច បានចេញមុខថ្កោលទោសការប្រហារជីវិតនេះ។

អ្នកនាំពាក្យការិយាល័យប្រធាន NUG លោក Kyaw Zaw បានប្រាប់រ៉យទ័រថា “គួរឲ្យសោកស្ដាយ យើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឃោរឃៅរបស់យោធា។ សហគមន៍ពិភពលោក ត្រូវតែដាក់ទណ្ឌកម្មលើភាពឃោរឃៅរបស់ពួកគេ”។
កាសែត Global New Light of Myanmar បានចុះផ្សាយថា ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតនោះ មានឥស្សរជនប្រជាធិបតេយ្យ Kyaw Min Yu ដែលត្រូវបានគេស្គាល់ថា Jimmy និងអតីតសមាជិកសភា និងជាសិល្បករហ៊ីបហប Phyo Zeya Thaw។

Kyaw Min Yu អាយុ ៥៣ ឆ្នាំ និង Phyo Zeya Thaw អាយុ ៤១ ឆ្នាំ ដែលជាសម្ព័ន្ធមិត្តរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បានចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសកាលពីខែមិថុនា។ មនុស្សពីរនាក់ទៀតដែលត្រូវប្រហារជីវិតគឺ Hla Myo Aung និង Aung Thura Zaw។
កាសែតដដែលផ្សាយថា អ្នកទាំង៤ ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ ហើយការផ្តន្ទាទោសត្រូវបានអនុវត្តតាមនីតិវិធីពន្ធនាគារ។ ការប្រហារជីវិតនៅមីយ៉ាន់ម៉ាកន្លងមកគឺដោយ ការព្យួរក។

ក្រុមសកម្មជន សមាគមជំនួយអ្នកទោសនយោបាយ (AAPP) បាននិយាយថា ការកាត់ទោសប្រហារជីវិតចុងក្រោយរបស់មីយ៉ាន់ម៉ាគឺនៅចុងទសវត្សរ៍ឆ្នាំ១៩៨០។
ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យយោធា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអធិប្បាយតាមទូរស័ព្ទទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោស ជាង ៨០០នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត