Connect with us

ព័ត៌មានអន្ដរជាតិ

ឡាវ រកឃើញរថយន្តជាង ៣ ម៉ឺនគ្រឿងនាំចូលប្រទេសដោយមិនបង់ពន្ធ

បានផុស

នៅ

ឡាវរកឃើញរថយន្តជាង ៣០,០០០ គ្រឿងរត់ពន្ធចូលប្រទេសដោយមិនបានបង់ពន្ធចូលរដ្ឋ ប៉ុន្តែក្នុងនោះក៏មានរថយន្តចំនួន ២០,៧៧៣ គ្រឿងបានបង់ពន្ធត្រឹមត្រូវរួចហើយផងដែរក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សនសៃ ស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីឡាវបានទទួលស្គាល់ថា ពិតជាមានការរត់ពន្ធរថយន្តចូលប្រទេសឡាវដោយខុសច្បាប់ និងមិនបានបង់ពន្ធចូលរដ្ឋចំនួន ៣០,៤៧១ គ្រឿង ក្នុងនោះរដ្ឋាភិបាលបានចេញបញ្ជាឲ្យអ្នកនាំចូលរថយន្តទាំងនោះ ត្រូវចូលបង់ពន្ធផ្សេងៗជូនរដ្ឋបានចំនួន ២០,៧៧៣ គ្រឿងរួចហើយក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ នេះ ហើយនឹងបន្តការត្រួតពិនិត្យថែមទៀតចំពោះរថយន្តគេចពន្ធដែលនៅសល់ចំនួន ៩,៦៩៨ គ្រឿងនៅចុងឆ្នាំ ២០២២ នេះ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋ ។

ប្រភពដដែលបន្តថា លោក ខាំផាន់ វិផាវ៉ាន់ នាយក​រដ្ឋមន្ត្រីឡាវក៏បាន​ទទួល​ស្គាល់ដែរ​ថា ​ឡាវពិតជាមាន​អំពើពុករលួយមែន ខណៈកន្លងមកគឺ​ការ​នាំ​ចូលប្រេងឥន្ទនៈ ។ យោងតាមទន្និន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានរាយការណ៍ទៅរដ្ឋាភិបាលថា ឡាវបាននាំចូលប្រេងឥន្ទនៈពីប្រទេសថៃ និងវៀតណាមសរុបប្រមាណ ១,២០០ លានលីត្រក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ។

ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យព័ត៌មានផ្ទាល់ជាមួយ​ប្រទេសនាំចូល ​ដូច​ជា ថៃ និង​វៀតណាម ទើប​ដឹង​ថា ប្រទេសឡាវបាន​នាំ​ចូល​ប្រេងពីប្រទេសថៃ និងវៀតណាម ក្នុងបរិមាណសរុបគឺ ១,៩០០ លានលីត្រឯណោះ ដែលមានន័យថា ឡាវមានអំពើពុករលួយក្នុងការនាំចូលប្រេងឥន្ទនៈសរុបដល់ទៅ ៧០០ លានលីត្រក្នុងមួយឆ្នាំ ដោយមានការឃុបឃិតគ្នារវាងមន្ត្រីពន្ធជាមួយនឹងក្រុមហ៊ុនដែលនាំចូលប្រេងឥន្ទនៈទាំងនោះ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Lao

ចុចអាន ៖ លោក Boris Johnson ចុះបង្រៀនបាញ់មីស៊ីល និងគប់គ្រាប់បែកដល់ទ័ព អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម