ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចោទ អាមេរិក ថាជា “រដ្ឋភេរវករជីវសាស្ត្រ”
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកកំពុងប្រព្រឹត្ត “អំពើភេរវកម្មជីវសាស្រ្ត” ដែលរួមបញ្ចូលទាំងការងារពិសោធន៍ដោយប្រើភ្នាក់ងារបង្ករោគដ៏គ្រោះថ្នាក់នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន និងការរីករាលដាលនៃជំងឺឆ្លងជាដើម ។

KCNA បាននិយាយកាលពីថ្ងៃអាទិត្យថា “សហរដ្ឋអាមេរិកគឺជារដ្ឋភេរវករជីវសាស្រ្ត ដោយសារតែបានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តជាច្រើននៅក្នុងប្រទេស និងតំបន់ជាច្រើនផ្សេងទៀតរួមទាំងនៅអ៊ុយក្រែនផងដែរ” ។
KCNA បានរាយការណ៍ថា ការចែកចាយមន្ទីរពិសោធន៍ជីវសាស្រ្តរបស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកត្រូវគ្នាទៅនឹងកន្លែងផ្ទុះឡើងនៃជំងឺផ្សេងៗត្រូវបានចុះបញ្ជីក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈទីតាំងទាំងនេះភាគច្រើនជាចង្កោមជុំវិញរដ្ឋប្រឆាំងអាមេរិក ។

KCNA បាននិយាយទៀតថា “វាមិនមែនជារឿងចម្លែកទេដែលចំពោះការលើកឡើងថា សហរដ្ឋអាមេរិកនៅពីក្រោយវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ដ៏សាហាវ ដែលធ្វើឲ្យសហគមន៍អន្តរជាតិមានការភ័ន្តច្រឡំ” ។
កាលពីថ្ងៃទី ៩ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានជួយផ្តល់ជំនួយដល់មន្ទីរពិសោធន៍ជីវសាស្រ្តចំនួន ៤៦ នៅអ៊ុយក្រែនក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខជីវសាស្រ្ត និងតាមដានជំងឺឆ្លង ។

ដោយឡែកកាលពីខែកុម្ភៈ ក្រសួងការពារជាតិរុស្ស៊ីបានរកឃើញមន្ទីរពិសោធន៍ជីវសាស្ត្រយោធាចំនួន ៣០ ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកកំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ខណៈយោងតាមរដ្ឋាភិបាលទីក្រុងមូស្គូបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ជាង ២០០ លានដុល្លារ ដើម្បីអភិវឌ្ឍអាវុធជីវសាស្រ្តនៅតាមកន្លែងនានា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក កំពុងភ័យថា ចិន អាចដាក់តំបន់គ្មានការហោះហើរលើ តៃវ៉ាន់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង