Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម តេស្ត​វ៉ាក់សាំង Nano Covax របស់ខ្លួនលើពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ជាលើក​ទី២

បានផុស

នៅ

ពលរដ្ឋវៀតណាម​ស្ម័គ្រ​ចិត្តសរុប ១៧​នាក់​ទៀត បានចាក់​សាកល្បង​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ឯមន្ទីរពេទ្យ​យោធា កាល​ពី​ថ្ងៃពុធ​ម្សិល​មិញ ខណៈ​វ៉ាក់​សាំង​ប្រឆាំង​ជំងឺកូវីដ ១៩ របស់​វៀតណាម ​ត្រូវ​រដ្ឋាភិបាលប្រទេសនេះ​ឲ្យ​ឈ្មោះ​ថា Nano Covax។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ត្រូវ​ចាត់​ទុក​ជាលើក​ទី២ នៃ​ការ​តេស្ត​វ៉ាក់​សាំង​ផលិតក្នុង​ស្រុក​របស់​វៀតណាម ផ្ទាល់​ទៅ​លើ​មនុស្ស ដោយ​កាល​ពី​ថ្ងៃ ១៧ កន្លងទៅ ពលរដ្ឋ​វៀតណាម ៣នាក់ បាន​ចាក់​សាកល្បង​វ៉ាក់​សាំង​ថ្មី​នេះមុន​គេ ហើយ​ត្រូវ​គេ​រាយការណ៍ថា មក​ទល់​នឹងពេល​នេះ​សុខភាព​របស​ពួក​គេ​ទាំងបីនាក់ គឺ​ល្អ​ធម្មតា។

តាម​ផែនការ ដំណាក់​កាល​តេស្ត​វ៉ាក់សាំង​របស់​វៀតណាម ទាំង​ទី១ និងទី២ ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោចណាស់ ៤ខែ​ដើម្បី​តាម​ដាន​លទ្ធផល ខណៈ​ការ​តេស្ត​វ៉ាក់សាំង​ដំណាក់​កាល​ចុងក្រោយ គឺ​ត្រូវ​ប្រើ​ពេល ៨ខែ ខណៈ​នៅ​ឆ្នាំ​ ២០២១ ខាងមុខ វៀតណាម នឹង​ប្រមូល​ព័ត៌មាន​ទាំង​អស់​ដើម្បី​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង Nano Covax  ជាផ្លូវការ។​  

បន្ថែម​ពី​លើ​នេះ វៀតណាម បាន​ចរចា​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍ​វ៉ាក់​សាំង​ Covid-19 ជាច្រើន​ជុំ​វិញ​ពិភពលោក​ដើម្បី​ទិញ​វ៉ាក់សាំង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួនសម្រាប់​ការ​ពារ​រលក​រាតត្បាត​ក្នុង​ប្រទេស​ផងដែរ។

ស្រប​ពេល​ជាមួយ​ដំណើរ​ការ​តេស្ត​វ៉ាក់​សាំង​កំពុង​រលូន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍នេះ វៀតណាម នៅ​តែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ សរុប ៦ករណី​ថ្មី ដោយ​សុទ្ធសឹង​ជាករណី​នាំ​ចូល នាំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ លោក Nguyen Xuan Phuc បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ពន្លឿន​ការ​តេស្ត​វ៉ាក់​សាំង​ឲ្យ​បាន​ឆាប់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម