ព័ត៌មានអន្ដរជាតិ
អឺរ៉ុប អនុម័តប្រើប្រាស់វ៉ាក់សាំង អុតស្វាយ ការពារ ជំងឺអុតស្វា
មន្ត្រីសហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃចន្ទថា គណៈកម្មការអឺរ៉ុបបានអនុម័តប្រើប្រាស់វ៉ាក់សាំង Imvanex របស់ក្រុមហ៊ុនឱសថដាណឺម៉ាក Bavarian Nordic សម្រាប់ប្រឆាំងនឹងជំងឺអុតស្វា ។

លោក Stefan de Keersmaecker អ្នកនាំពាក្យរបស់ស្ថាប័នប្រតិបត្តិសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសុខភាពបានបញ្ជាក់ប្រាប់ទីភ្នាក់ងារ Anadolu បន្ទាប់ពីការវាយតម្លៃផ្នែកវិទ្យាសាស្ត្ររបស់ភ្នាក់ងារឱសថអឺរ៉ុប (EMA) លើវ៉ាក់សាំងនេះថា វ៉ាក់សាំង Imvanex ដែលបង្កើតឡើងដំបូងប្រឆាំងនឹងជំងឺអុតស្វាយ ក៏មានប្រសិទ្ធភាពផងដែរក្នុងការការពារមនុស្សពេញវ័យប្រឆាំងនឹងជំងឺអុតស្វា ។
ការអនុម័តវ៉ាក់សាំងរបស់ EU ធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសៅរ៍បានប្រកាសការផ្ទុះជំងឺអុតស្វាជា “ភាពអាសន្នសុខភាពសកល” ដោយសារតែការរីករាលដាលមិនធម្មតារបស់ជំងឺមួយនេះ ។

បើយោងតាមស្ថិតិចុងក្រោយរបស់ WHO បានឲ្យដឹងថា រហូតមកដល់ពេលនេះជំងឺអុតស្វាបានប៉ះពាល់ដល់មនុស្សជាង ១៦,០០០ នាក់នៅក្នុង ៧៥ ប្រទេស ចាប់តាំងពីខែឧសភាមក ។
មេរោគនេះរីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធដែលភាគច្រើនកើតឡើងក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស ហើយក៏ទំនងជាបណ្តាលឲ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ គ្រុនក្ដៅ កន្ទួល ហើមកូនកណ្ដុរ និងខ្ទុះដំបៅស្បែកជាដើម ។

ចំណែកការឆ្លងវិញអាចតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវក្នុងរាងកាយ ដំបៅស្បែក ឬផ្ទៃខ្ទុះខាងក្នុង ដូចជាក្នុងមាត់ ឬបំពង់ក ដំណក់ទឹកក្នុងផ្លូវដង្ហើម និងវត្ថុដែលមានមេរោគជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ប្រយ័ត្ន! ប្រើស្រោមអនាម័យពេលរួមភេទ ក៏មិនមែនជាការការពារ ១០០ ភាគរយប្រឆាំង ជំងឺអុតស្វា ដែរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍