ព័ត៌មានអន្ដរជាតិ
ជប៉ុន កាត់ទោសប្រហារជីវិតឃាត ក ម្នាក់ពីបទសម្លាប់រង្គាល
រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះបានអនុវត្តការកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលជាប់ចោទពីបទចាក់សម្លាប់រង្គាលកាលពី ១៤ ឆ្នាំមុននៅក្នុងសង្កាត់ផ្សារទំនើប Akihabara របស់ទីក្រុងតូក្យូ ។

ជនជាប់ចោទឈ្មោះ Kato Tomohiro ត្រូវបានចោទប្រកាន់ពីបទបើកឡានចូលទៅក្នុងហ្វូងអ្នកដើរទិញឥវ៉ាន់កាលពីខែមិថុនា ឆ្នាំ ២០០៨ ហើយបន្ទាប់មកចាក់អ្នកធ្វើដំណើរដោយមិនរើសមុខដែលបណ្ដាលឲ្យមនុស្ស ៧ នាក់ស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួស ។

Kato ត្រូវបានប្រហារជីវិតកាលពីព្រឹកថ្ងៃអង្គារនៅមន្ទីរឃុំឃាំងក្រុងតូក្យូ ជាកន្លែងដែលជនដៃដល់ត្រូវបានចាប់ដាក់គុក ខណៈក្នុងឆ្នាំ ២០១៥ តុលាការកំពូលបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ Kato និងបានបញ្ចប់ការកាត់ទោសប្រហារជីវិតដោយតុលាការជាន់ទាប ហើយចៅក្រមបាននិយាយថា ភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មនេះមិនអាចបន្ធូរបន្ថយទោសបាននោះទេ ។
គួរបញ្ជាក់ថា វាជាការកាត់ទោសប្រហារជីវិតលើកទី ២ ហើយដែលធ្វើឡើងក្រោមរដ្ឋាភិបាលបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រី Kishida Fumio ខណៈលើកទី ១ គឺនៅក្នុងខែធ្នូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ភរិយាលោក Abe ឆ្លើយបែបណា រឿងឈរឈ្មោះបោះឆ្នោតជំនួសស្វាមី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ