Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា ស្នើសុំឲ្យ ចិន ជួយ

បានផុស

នៅ

ប្រទេសស្រីលង្កា បានស្នើឲ្យចិនជួយលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដើម្បីជួយឲ្យខ្លួនរីកចម្រើនប្រកបដោយនិរន្តរភាព។ នេះបើតាមសម្តី បេសកជនរបស់ទីក្រុងកូឡុំបូប្រចាំទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទទី២៥ខែកក្កដា ខណៈខ្លួន កំពុងចរចាសម្រាប់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន៤ពាន់លានដុល្លារ ដើម្បីជួយប្រទេសងើបចេញពីការដួលរលំនៃសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសដែលមានប្រជាជន ២២ លាននាក់មួយនេះ​ កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីការទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។

ការសង្កត់ធ្ងន់របស់ឯកអគ្គរដ្ឋទូត Palitha Kohona លើប្រទេសចិន គឺជាចំណុចគន្លឹះចំពោះការស្តារសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ហើយឆ្លុះបញ្ចាំងពីឋានៈរបស់ទីក្រុងប៉េកាំងជាម្ចាស់បំណុលបរទេសធំជាងគេលំដាប់ទីពីររបស់ប្រទេសស្រីលង្កា រួមជាមួយនឹងប្រទេសជប៉ុន។ ចិន ក៏កាន់កាប់ ១០% នៃបំណុលខាងក្រៅរបស់ស្រីលង្កាផងដែរ។

បេសកជនស្រីលង្កា ប្រចាំទីក្រុងប៉េកាំង លោក Palitha Kohona

ក្នុងបទសម្ភាសន៍ជាមួយ Reuters នៅស្ថានទូតក្រុងប៉េកាំងប្រចាំប្រទេសស្រីលង្កា លោក Kohona បាននិយាយថា ទីក្រុង កូឡុំបូ ចង់ឲ្យប្រទេសចិន ស្នើសុំក្រុមហ៊ុនរបស់ខ្លួន ទិញតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កា និង ធ្វើឲ្យច្បាប់នាំចូលរបស់ចិនកាន់តែមានតម្លាភាព និងងាយស្រួល។

លោកបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងក៏អាចជួយតាមរយៈការចាក់បញ្ចូលការវិនិយោគបន្ថែម ទៅក្នុងគម្រោងកំពង់ផែដ៏ធំដែលគាំទ្រដោយប្រទេសចិននៅក្នុងទីក្រុង កូឡុំបូ និង Hambantota ផងដែរ។

យោងតាមលោក Kohona, ផែនការវិនិយោគសំខាន់ៗរបស់ចិន មិនបានសម្រេចទេ ដោយសារតែជំងឺរាតត្បាត។ លើសពីនេះទៀត ស្រីលង្កាចង់ឃើញភ្ញៀវទេសចរចិនកាន់តែច្រើនចូលមកក្នុងប្រទេស បន្ទាប់ពីតួលេខបានធ្លាក់ចុះពី២៦៥ ០០០នាក់ក្នុងឆ្នាំ២០១៨ មកស្ទើរតែសូន្យ ក្រោយការវាយប្រហារអត្តឃាត និងជំងឺរាតត្បាតឆ្នាំ២០១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TOI

ចុចអាន៖ លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងប្រធានាធិបតី ស្រីលង្កា ចំពេលមានចលាចល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម