ព័ត៌មានអន្ដរជាតិ
បារាំង បើកមណ្ឌលចាក់វ៉ាក់សាំង ការពារជំងឺអុតស្វា នៅទីក្រុង ប៉ារីស
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Francois Braun បានប្រកាសកាលពីដើមសប្តាហ៍នេះថា មណ្ឌលចាក់ថ្នាំបង្ការជំងឺអុតស្វា ដែលមានសមត្ថភាពខ្ពស់ បានបើកជាសាធារណៈចាប់ពីថ្ងៃអង្គារទៅ នៅទីក្រុងប៉ារីស។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-819-1024x511.png)
យោងតាមសេវាសុខភាពសាធារណៈបារាំង, តំបន់រដ្ឋធានី បានកត់ត្រាករណីជំងឺអុតស្វាចំនួន ៧២៦ ពោលគឺស្ទើរតែពាក់កណ្តាលទៅហើយ នៃករណីចំនួន ១៥៦៧ ដែលបានបញ្ជាក់នៅក្នុងប្រទេសបារាំងកាលពីសប្តាហ៍មុន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិយាយថា ចំនួនករណីដែលត្រូវបានបញ្ជាក់ឥឡូវនេះ គឺជាង ១៧០០។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-820-1024x576.png)
លោក Braun បានសង្កត់ធ្ងន់ថា ប្រទេសនេះមានប្រតិកម្មភ្លាមៗ ចំពោះការកើនឡើងនៃករណីជំងឺអុតស្វា។ លោកបន្ថែមថា គិតត្រឹមពេលនេះ មានមណ្ឌលចាក់វ៉ាក់សាំងជាង ១០០ កន្លែងហើយ ដែលបើកដំណើរការ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានប្រកាសការផ្ទុះជំងឺអុតស្វា ជាគ្រាអាសន្នផ្នែកសុខភាពសកល កាលពីថ្ងៃសៅរ៍ទី ២៣ ខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ជំងឺអុតស្វា ចូលដល់ប្រទេស ជប៉ុន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច